ភ្នំពេញ: រថយន្ត ស៊េរី ទំនើប២ គ្រឿងបុកគ្នានៅ ផ្លូវបំបែកជាបួន ពេញ ទំហឹង បណ្ដាល ឲ្យ រងការខូចខាត ទាំងសងខាង ទៅ លែង មុខ ។ ហេតុការណ៍នេះ កើត ឡើង កាលពីម៉ោងជាង១០ យប់ ថ្ងៃ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅតាមបណ្តោយផ្លូវលេខ៥៩២កែងផ្លូវលេខ៣១៧ខាងកើត ប៉ុស្តិ៍ នគរបាល រដ្ឋ បាល បឹងកក់ ទី ១ ខណ្ឌ ទួល គោក ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យ ដឹង ថា នៅ មុន ពេល កើត ហេតុ គេ ឃើញ បុរស ម្នាក់ បើក បរ រថយន្ត មួយ គ្រឿង ម៉ាក ម៉ាស្តារ BT50 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-1997 ដោយ ធ្វើ ដំណើរ តាម បណ្ដោយ ផ្លូវ ៣១៧ ក្នុងទិសដៅពីជើង ទៅត្បូង ។ ខណៈមកដល់ចំណុចកើតហេតុ រថយន្តក៏បានបើកឆ្លងកាត់ផ្លូវ៥២៨ពេលនោះស្រាប់មានរថយន្ត មួយគ្រឿងទៀត ម៉ាក ឡិចស៊ីស RX ៤០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-5289 ដែលបើកបរដោយបុរសម្នាក់ តាមបណ្តោយ ផ្លូវ ៥២៨ ក្នុងទិស ដៅ ពី កើត ទៅលិច និងក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុល ទៅ បុក រថយន្ត ខាងលើ ចំផ្នែកខាងមុខចំហៀងខាងឆ្វេង ពេញ ទំហឹង បណ្ដាល ឲ្យ រថយន្ត ម៉ាស្តារងការខូចខាត កំពិត និងដាច់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេង ។ ចំណែកឯ រថយន្ត ឡិចស៊ីស រងការខូចខាត កំពិតផ្នែកខាងមុខ តែ មិន បង្ក ឲ្យ មាន អ្នក ណា ម្នាក់ រងរបួស នោះ ទេ ។ ភ្លាមៗ នោះ អ្នក បើក បរ រថយន្តទាំង២ គ្រឿង បានចុះ ពីលើរថយន្ត រួច គេចខ្លួន ចេញពី កន្លែង កើត ហេតុ បាត់ ស្រមោល ទុករថយន្ត ទាំង២ គ្រឿង នៅ កន្លែង កើត ហេតុ ។
បន្ទាប់ពី កើត ហេតុឃើញ មាន ដំណាង របស់ រថយន្ត ទាំង ២គ្រឿងបានមកដោះស្រាយគ្នានៅកន្លែងកើតហេតុ តែដោយនិយាយមិនត្រូវគ្នាក៏ប្រគល់សមត្ថកិច្ចជំនាញវាស់វែងយករថយន្តទាំង ២គ្រឿង ទៅ រក្សា ទុក នៅ ការិយាល័យ ចរាចរផ្លូវ គោក នៃស្នង ការដ្ឋាន នគរបាល រាជធានី ភ្នំពេញ រង់ចាំ ដោះស្រាយ គ្នា នៅ ពេល ក្រោយ ៕ ជ្រោយពេជ្រ