រយន្តដឹកដំឡូងមីក្រឡាប់មានកម្មករ២៧នាក់ ជិះពីលើបានរងរបួសធ្ងន់និងស្រាលរដូករណែល

ចែករំលែក៖

ខេត្តក្រចេះ ៖ កម្មក២៧នាក់បានរងរបួសធ្ងន់និងស្រាលរដួករណែលខណៈដែលពួកធ្វើដំណើរជិះតាមរថយន្តដឹកដំឡូងមីចេញពីចំការនៅស្រុកកែវសីមាខេត្តមណ្ឌលគិរីឆ្ពោះទៅទឹកដីខេត្តក្រចេះហើយត្រូវបានក្រឡាប់បាស់ជើងចូលជង្ហុកម្ខាងនៃផ្លូវជាតិ។

ហេតុការណ៍គ្រោះថា្នក់រថយន្តក្រឡាប់នោះបានកើតឡើងនៅវេលាម៉ោង១២.២០នាទីថ្ងៃពុធ១៤រោចខែអស្សុជឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៨នៅចំណុចផ្លូវជាតិ៧៦ត្រង់គីឡូម៉ែតលេខ១៤ស្ថិតក្នុងភូមិជើងឃ្លេឃុំ២ធ្នូស្រុកស្នួល​ ខេត្តក្រចេះ​ ។

ប្រភពបានឱ្យដឹងថារថយន្តដឹកដំឡូងមីបង្ករគ្រោះថ្នាក់ដោយខ្លួនឯងនោះម៉ាក​ ហុីយ៉ាន់ដាយ​ ពណ៍ស ស្លាកលេខកំពង់ចាម.3A.2229បើកបរដោយឈ្មោះ​ សល់​ ភេទប្រុស​​ អាយុ៤២ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិជីពាំង ឃុំក្រែក​ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ។

ប្រភពបន្តថារថយន្តនោះបើកបរទិសដៅពីជើងទៅត្បូងមកដល់ចណុចកើតហេតុអ្នកបើកបររវល់តែលើកទូរសព្ទ័និយាយក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់តែម្តង។
ហើយកម្មករដែលជិះលើដំឡូងមីមានចំនួន២៧នាក់​ បានរងរបួសធ្ងន់​ចំនួន ៥នាក់បានបញ្ចូនទៅមន្ទីពេទ្យបង្អែកស្រុកស្នួលក្រៅពីនោះរងរបួសស្រាល។​

ក្រោយកើតហេតុវត្ថុតាង​រថយន្តខូចខាតស្ទើរទាំងស្រុងហើយត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួល៕ ដោយ ជីវន្ត័

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print