ប្តីវាយប្រពន្ធទំនាស់ដោយសារ រឿងម្តាយក្មេកអោយទិញដីបងថ្លៃ តុលាការសម្រេចចេញដីការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្ត​កណ្តាល៖លោក គឹម រត្ន័ណារិន ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ប្តីវាយប្រពន្ធទំនាស់ដោយសារ រឿងម្តាយក្មេកអោយទិញដីបងថ្លៃ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ហិង្សាប្រព្រឹត្តដោយសហពទ្ធ័ ឬអនីតិសង្វាសជន” ដែលប្រព្រឹត្តនៅ ភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៨ វេលាម៉ោង១៧និង៤៥នាទី តាមមាត្រា២២២ នៃក្រមព្រហ្មទណ្ឌ។

អំពើរហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសពី ២(ពីរ)ឆ្នាំ ទៅ៥(ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី៤.០០០.០០០ បួនលានរៀល ទៅ១០.០០០.០០០. ដប់លានរៀល។

ជនត្រូវចោទឈ្មោះញ៉ែម ផានិតអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទត្រី មានទីលំនៅសព្វថ្ងៃភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះញ៉ែម ឃីម ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរដេរខោអាវរយ មានទីលំនៅសព្វថ្ងៃភូមិកំពង់អុស  ឃុំកំពង់អុស ស្រុកពញាឮខេត្តកណ្តាល ។

សូមរំលឹកថា កាលពីថ្ងៃនិងវេលាកើតហេតុខាងលើជនសង្ស័យជាប្តីជនរងគ្រោះបានឈ្លោះប្រកែកគ្នាពីរឿងម្តាយក្មេកអោយទិញដីបងថ្លៃ ដោយពេលនោះជនសង្ស័យនិយាយថា៖ គ្មានលុយទិញទេ រួចក៏មានទំនាស់ពាក្យសំដីជាមួយប្រពន្ធនិងម្តាយក្មេក ភ្លាមនោះជនសង្ស័យក៏បានយកដំបងឈើមូលខាងលើវាយត្រូវក្បាលជនរងគ្រោះ០១ដំបង បណ្តាលអោយបែកហូរឈាមនិងវាយចំឆ្អឹងជំនីខាងស្ដាំចំនួន០១ដំបងបន្ថែមទៀតបណ្ដាលឲ្យមានរបួសតែម្តង ។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចប៉ុស្តិ៍កំពង់អុសនិងកម្លាំងជំនាញបានចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print