រថយន្តកុងទីន័របើកគៀរយុវជនម្នាក់ដែលឈរលើសួនច្បារចែកទ្រូងផ្លូវបណ្ដាលឲ្យដួលនិងកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែង

ចែករំលែក៖

ភ្នំពេញ៖ អាណោចអាធម៍ណាស់ យុវជនម្នាក់បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង ខណះដែលរូបគេរួមជាមួយនឹងមិត្តភក្រ្តម្នាក់ទៀត បានជិះម៉ូតូមកឈប់ឈរនិយាយគ្នាលេងលើសួនទ្រូងផ្លូវ ហើយក៏ត្រូវរថយន្តកុងទីន័របើកក្នុងល្បឿនលឿនគៀរអោយដួល និងកិនចំក្បាល ។

image2 (1)

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ឋត់នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង២០នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចមុខធនាគារសួនវឌ្ឍន តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិតំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនរងគ្រោះមានឈ្មោះដួង សុភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅផ្ទះជួលផ្សារឯករាជ្យ១ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បើតាមសាក្សីដែលនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូម៉ាក FTR ពណ៍ស មិនចាំស្លាកលេខ ជិះមកតាមបណ្តោយផ្លូវវេងស្រង ទិសដៅពីកើតទៅលិច ពេលទៅដល់កន្លែងកើហេតុបានឈប់ម៉ូតូ រួចនាំគ្នាឈរនិយាយគ្នាលេងនៅលើសួនទ្រូងផ្លូវ ។ប្រភពបន្តថា មួយសន្ទុះក្រោយមកស្រាប់តែុមានរថយន្តកុងទីន័រមួយគ្រេឿងបើកក្នុងល្បេឿនយ៉ាងលេឿនគៀរជនរងគ្រោះបណ្តាលអោយដួល និងកិនបែកក្បាលធ្លាយខួរស្លាប់នៅក្នុងធ្លុកឈាមយ៉ាងអាណោចអាធម៍ ហើយរថយន្តបង្កបានព្យាយាមបើកបន្ថែមល្បេឿនគេចខ្លួនមិនទទួលខុសត្រូវ ប៉ុន្តែត្រូវសមត្ថកិច្ចដេញឃាត់បានទាំងរថយន្តនិងអ្នកបើកបរក្នុងទឹកដីសង្កាត់សំរោងក្រោម ។

ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែង និងយករថយន្តនិងអ្នកបើករថយន្តបង្កទៅការិតាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

image3

image4 (1)

image5

image1 (1)

...

ដោយ៖ ភារ៉ា ដង្កោ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print