អាជ្ងាធរក្រុង ប៉ោយប៉ែតព្រមានទៅលើម្ចាស់ផ្ទះឬក្រុមអាជីករដែលមិនយកចិត្តទុកដាក់លើបញ្ហាបរិស្ថានតាមផ្លូវសាធារណៈ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ អាជ្ងាធរ ក្រុងប៉ោយប៉ែតបានលើកឡើងចំពោះក្រុមអាជីវករឬម្ចាស់លំនៅដ្ឋានណាក៏ដោយដែលរស់នៅតាមផ្លូវជាតិលេខ៥ក៏ដូចជាក្នុងក្រុងប៉ោយប៉ែតមិនអនុវត្តន៏តាមគោលការណ៏ចរាចណ៏ណែនាំរបស់សាលាក្រុងគីត្រូវពិន័យជាប្រាក់តាមច្បាប់ចំពោះបញ្ហាបរិស្ថានដែលបោះចោលគ្មានសណ្ដាប់ធ្នាប់ នេះបើតាមការណ៏លើកឡើងរបស់លោកង៉ោ ម៉េងជ្រួនអភិបាលក្រុងប៉ោយបែតកាលពីរសៀលថ្ងៃទី៣០ខែវិច្ឆិកា២០១៥ក្នុងពេលធ្វើទិវាបរិស្ថានដែលមានសមត្ថកិច្ចគ្រប់ស្ថាប័ននឹងសិស្សនុស្សិសរុបជាង៤០០នាក់នៅតាមផ្លូវជាតិលេខ៥ពីរង្វង់មូលច្រកទ្វារអន្តរជាតិរហូតមកដល់មុនវត្តបាលិលេយ្យ ។

លោកបន្តថា នៅក្នុងកាធ្វើទិវាបរិសា្ថនតាមដងផ្លូវជាតិលេខ៥នេះលោកបានចំណាយទឹកប្រាក់មួយចំនួនដែលជាកញ្ចប់ថវិកាក្រុងយកមកទិញធុងសំរាមចំនួន៥២ក្នុងនោះធុងធំ១២ ធុងតូច៤០រួមទាំងស្លាកប៉ាណូបរិស្ថាន៦ផ្ទាំងផងដែរ ។ បញ្ហាធុងសំរាមទាំងអស់នេះគីដាក់តាមដងផ្លូវជាតិលេខ៥ ស្រួលដល់អ្នកធ្វើដំណើរ នឹងដាក់សំរាមងាយដល់រថយន្តប្រមូលយកផងដែរ ។

លោកថាក្នុងនាមអាជ្ងាធរក្រុងលោកតែងព្យាយាមធ្វើការអប់រំដល់បងប្អូនប្រជាពលរដ្ឋមិនមានការប៉ះពាល់ដល់ការផាកពិន័យឬព្រមានជាលាយលាក់អក្សទៅតាមនិតិវិធីច្បាប់នោះទេ ប៉ុន្តែនៅពេលនេះតទៅយើងសុំអនុវត្តន៏នៅអនុក្រិត្យដែលទើបនឹងចេញទៅតាមច្បាប់នឹងក្រសួងបរិស្ថាន ដែលបងប្អូនប្រជាពលរដ្ឋមិនគោរព មិនអនុវត្តតាមគីមានកាផាកពិន័យ ។

លោកថា ការផាកពិន័យទៅតាមកំរិតទី១ក្នុង១គ្រួសារ ដែលគាត់ទុកដាក់សំរាមមិនបានល្អនេះដែលការិល័យ បរិស្ថានរួមជាមួយអាជ្ងាធរមានកំរិត១លាន២ម៉ឺនរៀល ហើយលើកទី៣យើងនឹងអាចចេញលិខិតជាលាយលាក់អក្សរទូមាន ហើយក្នុងករណីនៅមិនគោរពអាចនឹងធ្វើរបាយការណ៏បញ្ជូនទៅតុលាការ ហេតុដូចនេះសួមឧ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យល់អំពីរច្បាប់បរិស្ថាន ហើយយើងរួបរួមគ្នាដើម្បីបរិស្ថានយើង ដើម្បីសុខភាពរបស់ប្រជាបលរដ្ឋផង ឪ្យទីក្រុងរបស់យើងក្លាយជាទីក្រុងស្អាតផង ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print