លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់៖ ស្នើឲ្យមហាមិត្ដមនុស្សធម៌ម៉ាឡេស៊ីបន្ដជួយអភិវឌ្ឍន៏ ដល់សហគមន៏ខ្មែរឥស្លាមឲ្យមានការរីកចម្រើន

ចែករំលែក៖

ប្រទេសម៉ាឡេសុី៖ ឆ្លៀតឱកាសនៅក្នុងដំណើរទស្សនកិច្ច ផ្លូវការ នៅប្រទេសម៉ាឡេសុី លោកទេសរដ្ឋមន្ដ្រី  អូស្មាន ហាស្សាន់   បានចូលជួបសំណេះសំណាល និង ពិភាក្សាការងារ សុំបន្ដកិច្ច

សហប្រតិបត្តិការការងារមនុស្សធម៍ ជាមួយ លោក YB Datuk Seri Dr.Mujahid bin Yusof ​រដ្ឋមន្រ្តី​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី ទទួលបន្ទុក​កិច្ច​ការសាសនាម៉ាឡេស៊ី និង លោក Datuk Haji Mohd Nordin Ibrahim ប្រធានអគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាម (JAKIM) រួមនឹងថ្នាក់ដឹកនាំឥស្លាម សំខាន់ៗម៉ាឡេសុី ដែលគ្រប់គ្រងកិច្ចការឥស្លាម និងការងារមនុស្សធម៌ទូទាំងប្រទេសម៉ាឡេស៊ី ។ ជំនួបនេះបានប្រព្រឹត្ដទៅកាលពី ថ្ងៃសុក្រ ២កើត ខែកត្ដិក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨ នៅការិយា ល័យរដ្ឋបាលរាជរដ្ឋាភិបាលទីក្រុង Putrajaya។  

     នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ឲ្យដឹងថា៖ កន្លងមកតាមរយៈ មហាមិត្ដម៉ាឡេស៊ី លើ ដោយផ្អែកលើកិច្ចសហប្រតិបត្តិការការងារមនុស្សធម៍ ជាមួយ លោក YB Datuk Seri Dr. Mujahid bin Yusof ​រដ្ឋមន្រ្តី​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី ទទួលបន្ទុក​កិច្ច​ការសាសនាម៉ាឡេស៊ី និង លោក Datuk Haji Mohd Nordin Ibrahim ប្រធានអគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាម (JAKIM)  បានជួយឧបត្ថម្ភថវិកា ជាច្រើនដល់កម្ពុជា ក្នុងការសាងសង់ វិហារ, សូរ៉ាវ, វិទ្យាស្ថាន, សាលា, អន្តេវាសិកដ្ឋានសិស្ស,ទិញដីពង្រីកទីធ្លាសាលា,សិក្ខាសាលា,វគ្គបណ្តុះបណ្តាលបច្ចេកទេស, កម្មពិធីស្រាយបួស,កុមារកំព្រា,ចាស់ជរា,ផ្ដល់អំណោយជាគូរបាន និងជំនួយគ្រោះធម្មជាតិ ជាដើម តាមរយៈគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និង អង្គការមូលនិធិអភិវឌ្ឃន៍មុស្លិមកម្ពុជា ។ នៅការិយាល័យរដ្ឋបាលរាជរដ្ឋាភិបាលទីក្រុង Putrajaya នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨ ។ 

           សូមបញ្ជាក់ថា៖ ដោយមានការឯកភាព ជាគោលការណ៍ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ដឹកនាំ គណៈប្រតិភូកម្ពុជា ចេញដំណើរ កាលពីថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ ទៅចូលរួមវេទិកា​សេដ្ឋ​កិច្ច​​​ពិភពចិន(World Chinese Economic Forum) ហៅកាត់ថា WCEF ជាវេទិកាលើកទី១០ដែលប្រារព្ធធ្វើនៅទីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមអធិ បតីភាពដ៏ខ្ពង់ខ្ពស់TUN Dr. Mahathir Mohamad នាយក​រដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់១១ វិច្ឆិកា ២០១៨ ៕

...

ដោយ៖ សំរិត 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print