កំពត​ តាកែវ​ និង​ កំពង់​ស្ពឺ​ អាច​មាន​ភ្លៀង​ខ្លាំង​បង្ក​ជា​ជំនន់​ទឹកភ្លៀង

ចែករំលែក៖

ភ្នំពេញ​៖ក្រសួង​ធនធាន​ទឹក​ និង​ ឧតុនិយម​ បញ្ជាក់​ថា​ ខេត្ត​កំពត​ តាកែវ​ និង​ ​កំពង់ស្ពឺ​ អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ និង​ អាច​បង្ក​ជា​ជំនន់​ទឹក​ភ្លៀង​ ។

នៅ​ថ្ងៃទី​១៨​ ខែ​វិច្ឆិកា​ នេះ​ ក្រសួង​ធនធាន​ទឹក​ ជូន​ដំណឹង​ ថា​ វិ​សម្ពាធ​ទាប​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​ បាន​វិវត្ត​ខ្លួន​ទៅ​ជា​កូន​ព្យុះ​ទី​២៧​ ឈ្មោះ​ តូរ៉ាហ្គី​ “Toragi”និង​កំពុង​ស្ថិត​នៅ​ក្បែរ​ឆ្នេរ​ភាគ​អាគ្នេយ៍​ប្រទេស​វៀតណាម​ ។

ព្យុះ​ទី​២៧​នេះ​ នឹង​ធ្វើ​ដំណើរ​ឆ្លងកាត់​លើ​ភាគ​ខាងត្បូង​ប្រទេស​កម្ពុជា​ មុន​នឹង​ថយ​ឥទ្ធិពល​ជា​វិ​សម្ពាធ​វិញ​ នៅ​ថ្ងៃទី​១៩​ ខែ​វិច្ឆិកា​ ។

ក្រសួង​ធនធាន​ទឹក​ ស្នើ​ឱ្យ​បងប្អូន​ប្រជានេសាទ​ និង​ អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​ជា​យថាហេតុ​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print