ភាគបន្ត​ លោក​កែវ​ រ៉េមី​​ “គ្រួសារខ្ញុំទៅនៅអាមេរិកដោយសារគេចពីសង្គ្រាមក្រោយឆ្នាំ១៩៧៩​,​ ចោទ​ខ្ញុំ​ពុករលួយ​គឺ​ខុស”

ចែករំលែក៖

ភ្នំពេញ​៖បន្ទាប់​ពី​លោក​កែវ​ រ៉េមី​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ និយាយ​រឿង​ដោយសារ​នឹកកូន​ពេក​ បាន​រត់​ទៅ​សុំ​ VISA​ ទៅ​អាមេរិក​ តែ​បាត់​ដំណឹង​ នោះ​ មាន​មតិ​មួយ​ចំនួន​ លើកឡើង​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ទើប​អាមេរិក​មិន​ផ្តល់​ VISA ។

នៅ​ល្ងាច​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នេះ​ លោក​កែវ​ រ៉េមី​ បាន​បន្ត​បញ្ជាក់​ម្តងទៀត​អំពី​ករណី​នេះ​ ។

លោក​កែវ​ រ៉េមី​ បញ្ជាក់​ថា​ “មានបងប្អូនយើងមួយចំនួនតូចដែលមិនបានដឹង:
១ -គ្រួសារខ្ញុំទៅនៅអាមេរិកដោយសារគេចពីសង្គ្រាមក្រោយឆ្នាំ ១៩៧៩។
២ – ចោទខ្ញុំពុករលួយគឺខុស។ កូនខ្ញុំរៀនចប់ដោយសារខ្ចីលុយក្នុងសាលា ពេលរៀនចប់ត្រូវសងគេវិញ។ នេះក៏ជាចំណុចដែលគាត់បាននិងបន្តធ្វើការនៅអាមេរិកបន្តទៀត ។ ពេលសងអស់គាត់នឹងត្រឡប់មកខ្មែរវិញ ពីព្រោះជាប្រទេសយើង។
៣ – នៅឆ្នាំ ១៩៩៨, អាមេរិកបានផ្តល់សញ្ជាតិអាមេរិកាំងអោយខ្ញុំ តែខ្ញុំមិនទៅទទួលនោះទេ។នេះជាការពិត, មានសាក្សីនៅរស់មួយចំនួនដែលគេតែងតែហួសចិត្តជាមួយខ្ញុំ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print