ស្ថានទូតចិន រងការបាញ់ប្រហារ​ សម្លាប់មនុស្ស​៧នាក់ ទាំងជនដៃដល់ អាចថានេះជាការវាយប្រហារភេរវកម្ម

ចែករំលែក៖

ប្រទេសប៉ាគីស្ថាន ៖ ការបាញ់ប្រហារ បណ្តាលឲ្យមនុស្ស ស្លាប់​៧នាក់ ក្នុងនោះមានជនដៃដល់ ៣នាក់ ជាការវាយប្រហារភេរវកម្ម សម្តៅទៅលើពលរដ្ឋចិន​។

សារព័ត៌មាន​ SCMP បានផ្សយាថា ៖មនុស្ស៧នាក់ស្លាប់ ក្នុងហេតុការណ៍វាយប្រហារទៅលើស្ថានទូតចិន នៅក្នុងទីក្រុង ការ៉ាជី ប្រទេសប៉ាគីស្ថាន ហើយក្រុមភេរវកម្មនៅក្នុងតំបន់ បានប្រកាសទទួលស្គាល់ថា​ជាសកម្មភាពរបស់ខ្លួន។

រដ្ឋាភីបាលទីក្រុងប៉េកាំងបានថ្កោលទោសយ៉ាងខ្លាំង ដល់ការវាយប្រហារ ទៅលើស្ថានទូតនៅ ទីក្រុង ការ៉ាជី កាលពីថ្ងៃទី​២៣ខែវិច្ឆិកា បានសម្លាប់មនុស្ស​៧នាក់ ក្នុងនោះមានប៉ូលិស​២នាក់ និងពលរដ្ឋ​២នាក់ ។

ខ្មាន់កាំភ្លើង ៣នាក់ បំពាក់ដោយកាំភ្លើងយន្ត​បានព្យាយាមចូលក្នុងស្ថានទូតចិន នៅវេលាម៉ោង​៩និង​៣០នាទីព្រឹក ។​ ខ្មាន់កាំភ្លើងទាំងនោះត្រូវបានកម្លាំងសន្តិសុខរារាំង  ហើយមានការបាញ់ប្រហារគ្នាកើតឡើង ។ ជនដៃដល់​៣នាក់ត្រូវបានបាញ់សម្លាប់ ចំណែកបុគ្គលិកសន្តិសុខ ២នាក់​ជនជាតិប៉ាគីស្ថានក៏បានស្លាប់ផងដែរ ។ ចំណែក មន្ត្រីស្ថានទូត នឹងគ្រួរសារមានសុវត្ថិភាព។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី បានឲ្យដឹងថា៖ រាល់ការខិតខំដើម្បីបំផ្លាញទំនាក់ទំនង ដ៏ល្អរវាងចិន និង ប៉ាគីស្ថាន នឹងត្រូវបរាជ័យ ។ នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ ក្រោយហេតុការណ៍បាញ់ប្រហារភ្លាមៗ រវាងរដ្ឋមន្ត្រីការបរទេស ចិន និងប៉ាគីស្ថាន ភាគីចិនបង្ហាញពីទំនុកចិត្ត ទៅលើ សមត្ថភាព រក្សាសន្តិសុខស្ថេរភាពនៅក្នុងប្រទេសប៉ាគីស្ថាន ។

ក្រុមឧទ្ទាម រំដោះ Balochistan ​បានប្រកាស ទទួលខុសត្រូវពីការវាយប្រហារខាងលើ ។ ក្រុមភេរវកម្មខាងលើ ចាត់ទុកថា​ទីក្រុងប៉េកាំងជាអ្នករៀបចំ​ ចង់បំផ្លាញអនាគតរបស់​ Balochistan ។

នេះជាការវាយប្រហារលើកទីពីរហើយសម្តៅពលរដ្ឋចិន នៅក្នុងទីក្រុង ការ៉ាជី ក្នុងពេល​៤ខែកន្លងមក ។ កាលពីខែសីហា ឆ្នាំ​២០១៨  ក៏មានការវាយប្រហារទៅលើ រថយន្ត ដឹក ក្រុមវិស្វករ ជនជាតិចិន បណ្តាលឲ្យរងរបួស ៦នាក់ ក្នុងនោះមានជនជាតិចិន​៣នាក់។

តំបន់​ Balochistan ​គឺជា មជ្ឈមណ្ឌុល សេដ្ឋកិច្ច ចិន-ប៉ាគីស្ថាន ។ បច្ចុប្បន្ន មានពលរដ្ឋចិន ជាង ៣មុឺននាក់កំពុងធ្វើការនៅទីនោះ  ដោយមួយចំនួនធំធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ធំៗ ដែលរដ្ឋាភិបាលទីក្រុងប៉េកាំងវិនិយោគ​មានទឹកប្រាក់រាប់សិបពាន់លានដុល្លារ ។

ចិនគឺជាសម្ព័ន្ធមិត្តយ៉ាងជិតស្និតជាមួយប៉ាគីស្ថាន​ បានចំណាយប្រាក់រាប់សិបពាន់លានដុល្លារទៅលើប្រទេសនេះ ប៉ុន្មានឆ្នាំចុងក្រោយនេះ  ក្នុងនោះមានការកសាងកំពុងផែរសមុទ្រ ផងដែរ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print