បង្រ្កាបជនសង្ស័យករណីចោរកម្ម​ ៥នាក់រួមទាំងវត្ថុតាងពាក់ព័ន្ធផ្សេងៗ

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖​ កម្លាំងនគរបាលប៉ុស្តិ៍​រដ្ឋបាលផ្ទះព្រៃ​កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់​ ចុះប្រតិបត្តិការ​ឃាត់ខ្លួនជនសង្ស័យករណីចោរ កម្ម៥នាក់​ រកឃើញវត្ថុតាង​ រួមនឹងគ្រឿងញៀនមួយចំនួន​។

  ប្រតិបត្តិការ​ខាងលើនេះ​ ធ្វើឡើងកាលពីថ្ងៃទី២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ​ គឹម យូឡាយ ភេទប្រុស អាយុ ៣៥ឆ្មាំ មានទីលំនៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ បានប្តឹងទៅលើបុគ្គលចំនួន ៥នាក់រួមមាន ទី១ ឈ្មោះ ឡាយ ម៉ាឡា  ភេទប្រុស អាយុ ៣៣ឆ្នាំ ទី២ ឈ្មោះ បូ ធា ភេទប្រុស អាយុ ២៣ឆ្នាំ អ្នកទាំងពីររស់នៅភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ ទី៣ ឈ្មោះ សៀម កុម្ភ: ភេទប្រុស អាយុ ២៨ឆ្មាំ មានទីលំនៅភូមិពាលញែក១ ​សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ទី៤ ឈ្មោះ បូ ចាន់ថន ភេទប្រុស និងទី៥ ឈ្មោះ គង់ ហុងលី ភេទប្រុស រស់នៅស្រុកភ្នំក្រវាញ។

បើតាមលោក​ យឹម​ ស៊ាងហៃ​ អធិការនគរបាលក្រុងពោធិ៍សាត់​ បានឲ្យដឹងថា​ សម្ភារ:ដែលលួចបានមាន ១-កូនក្រឡឹងឈើចំនួន ១០៩៨ដើម  (ប្រភេទឈើប្រណិតធ្នង់) ២-ឈើនាងនួនមុខ ៣០ កំរាស់ ០,៥០ម ប្រវែង ១,០២ចំនួន ៤សន្លឹក ៣-ឬសក្រញ៉ូងចំនួន ៩ដុំ ៤-ឈើប្រភេទប្រណិតធ្មង់ជ្រុងចនួន ៤ដុំ និងទី៥-ឈើប្រភេទប្រណិតធ្នង់កំរាស់ ០,១០ x០,៥០ ប្រវែង ២,២០មចំនួន ៣សន្លឹក គឹតជាប្រាក់សរុប ១២,០០០០ដុល្លាអាមេរិច។

ក្នុងប្រតិបត្តិការ​ខាងលើ​ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យទាំង ៥នាក់​ និងបានរកឃើញនៅម្សៅក្រាមពណ៌សថ្លាចំនួន ១កញ្ចប់ធំ​ និង ១៨កញ្ចប់តូច ថង់ផ្លាស្ទិកសំរាប់ច្រក ១ដុំ ឧបករណ៍សំរាប់ ជក់មួយកំប្លេ ដែកកេះចំនួន ៣ដើម​​​​​  ទូរសព្ទចំនួន ៣គ្រឿង​ ដាវចំនួន ៣ដើម កាំបិតមួយដើម ស្លាក លេខម៉ូតូ ១សន្លឹក មានលេខត្បូងឃ្មុំ​ 1D-4203 និងម៉ូតូ ១គ្រឿង បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងឃាត់​ រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង​ រងចាំបញ្ជូនបន្តចាត់ការតាមនីតិវិធី៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print