ផ្លូវចាក់បេតុងមេមួយខ្សែជាថវិការមូលនិធិស្រុកសៀមប៉ាងរួមនិងបដិភាគរបស់បងប្អូនចម្ងាយ១៧០ម៉ែត្រតាមបណ្តោយមាត់ទន្លេ

ចែករំលែក៖

ស្ទឹងត្រែង៖ស្រុកសៀមប៉ាងត្រូវបានផ្លូវចាក់បេតុងមេមួយខ្សែ ប្រវែង១៧០ម៉ែត្រជាថវិការរបស់មូលនិធិស្រុក តាមបណ្តោយផ្លូវមាត់ទន្លេឋិតក្នុងភូមិសេកុង ឃុំសៀមប៉ាង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ តាមការលើកឡើងរបស់ពលរដ្ឋរស់នៅក្នុងស្រុកសៀមប៉ាង បានសំដែងនូវការត្រេកអរយ៉ាងខ្លាំងដែលបាន លោកផាន់ យុត្ត ជាអភិបាលស្រុកបានមានគំនិតផ្តួចផ្តើមនឹងស្ថាបនាផ្លូវចាក់បេតុងមួយខ្សែនេះតាមបណ្តោយផ្លូវមាត់ទន្លេងាយស្រួលដល់ពួគគាត់ ធ្វើដំណើរដែលពីមុនផ្លូវនេះធ្លាប់តែបែកភក់ពេលរដូវវស្សាមកដល់លំបាកក្នុងការធ្វើដំណើរណាស់។

ប្រជាពលរដ្ឋពួគគាត់ក៍ចូលរួមត្រេកអរណាស់ ហើយក៍មិនធ្វើឲ្យរំខានដល់ ការសាងផ្លូវនេះដែរ ពួគគាត់នឹងសម្បទាននូវអ្វីដែលប៉ះពាល់ មកលើដីចំណីផ្លូវ និងរបងយាបផ្ទះតូបពួកគាត់បន្តិចបន្តួចនោះទេ សំខាន់ឲ្យបានផ្លូវងាយស្រួលដល់ពួកគាត់ធ្វើដំណើរ។ ជុំវិញរឿងនេះលោកផាន់ យុត្ត អភិបាលនៃគណៈអភិបាលស្រុកសៀមប៉ាង ឲ្យដឹងនៅថ្ងៃអាទិត្យ ទី២ធ្នូ នេះថា៖ក្នុងការស្ថាបនា ផ្លូវ១ខ្សែចាក់ប៊េតុងមេនេះមានទទឹង៦ម៉ែត្រកម្រាស់១តឹកប្រវែង១៧០ម៉ែត្រ ជាថវិការមូលនិធិស្រុក។ លោកបញ្ចាក់ថា៖ដោយមើលទៅឃើញថាផ្លូវនេះលំបាកក្នុងការធ្វើដំណើរបស់បងប្អូនយើង ក្នុងរដូវវស្សា ហើយក៍ជាការសំណូមពររបស់បងប្អូនយើងផង នឹងងាយស្រួលដល់ពួកគាត់ធ្វើដំណើរមួយជំហាន ហើយផ្លូវនេះធ្វើជាជំហានគីងគក់ មានលុយតិចធ្វើតិច មានច្រើនធ្វើច្រើនហើយក៍ធ្វើក្នុងដំណាក់កាលមួយឆ្នាំម្តងៗ ធ្វើទៅតាមទឹកលុយរបស់មូលនិធិស្រុក រួមផ្សំនឹងថវិការបងប្អូនប្រជាពលរដ្ឋចូលរួមផងដែរ។

លោកបញ្ចាក់ថា ក្នុងការធ្វើផ្លូវនេះលោកក៍បានកោះប្រជុំបងប្អូន ផ្សព្វផ្សាយដល់ពួកគាត់ដែលរស់នៅជាប់នឹងដងផ្លូវមាត់ទន្លេ ដើម្បីបញ្ចៀសនូវបញ្ហាផ្សេងៗ នឹងជួយជាបដិភាគក្នុងការស្ថាបនាផ្លូវនេះ ហើយក៍សូមឲ្យបងប្អូនយើងជួយទិញលូរដាក់ ធ្វើប្រឡាយទឹកស្អាតដោយខ្លួនឯង តែប្រឡាយខាងខាងសាលាស្រុកជាអ្នកកាយប្រឡាយឲ្យពលរដ្ឋជាអ្នកសម្រួលខ្លួនឯងទើបដំណើការនេះទៅបាន។គួររំលឹកថាៈ នៅអាណត្តិដែលលោកមកកាន់ដំណែង ជាអភិបាលស្រុកនេះ លោកបានកសាងផ្លូវជាច្រើនកន្លែង ច្រើនភូមិ ឃុំ ហើយជាច្រើនគីឡូម៉ែត្រ ក្រាលគ្រោះក្រហមដើម្បីសម្រួល នឹងងាយស្រួលដល់បងប្អូនយើងធ្វើដំណើរ បច្ចុប្បន្ននៅដើមខែ១១ នេះ លោកបានជួយសម្រួលផ្លូវ១ខ្សែចេញពីផ្លូវបំបែកដុងក្រឡចូលមកស្រុកសៀមប៉ាង ចម្ងាយប្រមាណជា៥០គីឡូម៉ែត្រ ផងដែរ ដើម្បីងាយស្រួលដល់បងប្អូនយើង ធ្វើដំណើបណ្តោះអាសន្ន តែដល់ពាក់កណ្តាលខែ១១នេះ ទើបបានក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដាក់គ្រឿងចក្រមកស្ថាបនាផ្លូវនេះបន្ត រួមនឹងផ្លូវបេតុងមេនេះបន្ថែមទៀត ជាគំនិតផ្តួចផ្តើមរបស់លោកផ្ទាល់ផងដែរ។ សុផាត

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print