ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៊ីត្រៀមឈ្លានពាន ពលរដ្ឋអ៊ុយក្រែនត្រៀមធ្វើសង្គ្រាម

ចែករំលែក៖

ប្រធានាធិបតីអ៊ុយក្រែន លោក Petro poroshenko ​បានអំពាវនាវដល់ ឲ្យត្រៀមលក្ខណៈធ្វើសង្គ្រាម​។ លោកបន្តទៀតថាសត្រូវ និង ត្រូវ ទទួលខុសត្រូវ ចំពោះការឈ្លានពានមកលើទឹកដីអ៊ុយក្រែន ។
នៅលើបណ្តាញសង្គម Facebook ផ្ទាល់ខ្លួន ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសពីការត្រៀមលក្ខណៈធ្វើសង្គ្រាម ខាងលើ រួមទាំងវីដីអូស្តីពី ទិដ្ឋភាពនៃការធ្វើសមយុទ្ធយោធា​បាញ់គ្រាប់ពិតនៅតំបន់សមុទ្រ ដែលមានវិវាទផងដែរ ។
សារព័ត៌មាន​ Sputnik ​បានផ្សាយថា មេដឹកនាំអ៊ុយក្រែន ក៏បានចោទប្រកាន់​ រុស្ស៊ី​ កំពុងតែ​ប្រមូលផ្តុំកម្លាំងទ្រង់ទ្រាយធំ ដោយមានទាហានប្រមាណ​៨០ ពាន់នាក់ កាំភ្លើងធំនិង​រ៉ុក្កែត ជាង ១៤០០ដើម ,រថក្រោះ​៩០០គ្រឿង, រថពាសដែក និងរថយន្តចម្បាំង ២៣០០គ្រឿង យន្តហោះចម្បាំង ៥០០គ្រឿង និងឧទ្ធម្ភាគច័ក្រ ៣០០គ្រឿង ឡោមព័ទ្ធជុំវិញ​តំបន់ Donbass និងក្រីមៀ ។
សារព័ត៌មាន Sky News បានដកស្រង់សម្តី ប្រធានាធិបតី​​ Poroshenko ​បញ្ចាក់ថា សព្វាវុធរបស់រុស្ស៊ី បានដាក់ពង្រាយនៅតាមបណ្តោយព្រំដែន​ ប្រទេសអ៊ុយក្រែន​ ជាការត្រៀមលក្ខណៈដើម្បីឈ្លានពាន ។ តាមការប្រកាសនៅលើបណ្តាញសង្គម​ Twitter ​ប្រធានាធិបតី ​Poroshenko ​បានប្រមានថា​ រុស្ស៊ីមានបំណងចង់វិលត្រឡប់ថយក្រោយ ពេលអ៊ុយក្រែន ទទួលបានឯករាជ្យ ពីស៊ូវៀត ។
ឆ្លើយតបទៅនឹងបទសម្ភាសន៍របស់បណ្តាញព័ត៌មាន​ Funke របស់អាល្លឺម៉ង់ កាលពីថ្ងៃទី ២ខែធ្នូ​ ប្រធានាធិបតីអ៊ុយក្រែនបានចោទប្រកាន់ ទីក្រុងមូស្កូមានបំណង ឡើងគម្រោង ដណ្តើមគ្រប់គ្រងទីក្រុង កំពង់ផែចំនួន​២ គឺទីក្រុង​ Berdyansk ​និង​ Mariupol ​ដើម្បីធ្វើជា​ផ្លូវ លើដែនគោកទៅកាន់ តំបន់​ Donbass និងគ្រីមៀ ។
ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក​ស្រី Maria Zakharova ​បានច្រានចោលព័ត៌មានខាងលើ ដោយបញ្ចាក់ថា រុស្ស៊ីទើបជាប្រទេស ការពារអឺរ៉ុបយ៉ាងពិតប្រាកដ ពីការបែកបាក់ និង អំពើហឹង្សា​ការ វាយប្រហារភេរវកម្ម​នការឈ្លានពាន…។
នៅក្នុងកិច្ចប្រជុំ​ G-20 នាពេលកន្លងមក ក្នុងប្រទេសអាហ្សង់ទីន ប្រធានាធិបតីរុស្សីលោកពូទីន បញ្ចាក់ថា នឹងមិនមាន កិច្ចពិភាក្សា ណាមួយជាមួយអ៊ុយក្រែនឡើយ ក៏ដូចជា ដោះលែងទាហាន និងនាវាអ៊ុយក្រែននោះដែរ ។​ កន្លងមក បារាំង អាល្លឺម៉ង់ បានអំពាវនាវដល់ ទីក្រុងមូស្កូ​ដោះលែងនាវា និងនាវឹកអ៊ុយក្រែន ។
កន្លងមក ពលរដ្ឋនៅទីក្រុង Mariupol ស្ថិតនៅឆ្នេរសមុទ្រ Azov បានចាប់ផ្តើមជីក រូង «ត្រង់សេ»ត្រៀមលក្ខណៈ ស្មារតីសម្រាប់សង្គ្រាមជាមួយរុស្ស៊ី ក្រោយហេតុការណ៍នាវាចម្បាំងអ៊ុយក្រែន៣គ្រឿង ត្រូវរុស្ស៊ីចាប់ ។ ជាមួយគ្នានេះ រុស្ស៊ីបានបញ្ជូនសព្វាវុធ យន្តហោះចម្បាំង និងយោធាជាច្រើនទៅកាន់ព្រំដែន ។
សកម្មភាពខាងលើរបស់ពលរដ្ឋ និងកម្លាំងទាហានអ៊ុយក្រែន កើតឡើង ក្រោយពេលដែល អ៊ុយក្រែនបានប្រកាស ច្បាប់អាជ្ញាសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែនរុស្ស៊ី ។ ជាមួយគ្នានោះ ប្រធានាធិបតីអ៊ុយក្រែន បាន ប្រកាស សង្គ្រាមទ្រង់ទ្រាយធំជាមួយ រុស្ស៊ី ។
នៅពេលនេះ កម្លាំងទាហានអ៊ុយក្រែន បានដាក់នៅក្នុងសភាព អាសន្ន ត្រៀមលក្ខណៈខ្ពស់សម្រាប់សង្គ្រាម ។ ផលលំបាករបស់កម្លាំងទាហានអ៊ុយក្រែននាពេលនេះគឺ ការចុះអ័ព្ទគ្របដណ្តប់នៅទូទាំងឆ្នេរសមុទ្រ Azov ក្នុងនោះ មានទីក្រុង កំពង់ផែ Mariupol បង្កផលលំបាកយ៉ាងខ្លាំង ដល់ ការតាមដានសកម្មភាពរបស់សត្រូវ ពីសំណាក់ទាហានអ៊ុយក្រែន ។
ទាហានអ៊ុយក្រែនមួយរូបឈ្មោះ Kit អាយុ២៦ឆ្នាំ បាននិយាយទៅកាន់សារព័ត៌មាន AFP ថា «គ្រប់ពេលវេលា នៅពេលដែលទទួលបានបទបញ្ជានោះ យើងនឹងរារាំងការវាយប្រហារ ពីសត្រូវនិងការពារ ទីតាំង ដែលយើងឈរជើង ។ កម្លាំង ការពារតាមដែនសមុទ្រ គឺជាទាហានជួរមុខ ក្នុងការការពារ ហើយប្រសិនបើទីតាំងនានារងការបំផ្លាញនោះ យើងនឹងបើកការវាយប្រហារតបវិញ» ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print