រថយន្តធុនធំដឹកទំនិញ ពន្លះគូទរថយន្តស្រីស្អាត ខូចខាតយ៉ាងដំណំ និងផ្ទុះពាក្យសម្ដីផ្អើលអ្នកដំណើរទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យក្មេងស្រស់ស្អាត២នាក់ បានស្រែកឈ្លោះប្រកែកគ្នាជាមួយបុរសម្នាក់យ៉ាងតឹងសរសៃក រហូតបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ភ្លាមៗ ខណៈដែលរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ានដាយ ដឹកទំនិញ បើកបរដោយបុរសម្នាក់ បានបើកជែងខាងឆ្វេងដៃ រួចបត់មកស្ដាំចូលក្រោមស្ពានវិញយ៉ាងលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុកគូទរថយន្តហាយប្រីដមួយគ្រឿង បើកដោយនារីវ័យក្មេងពីរនាក់ បណ្ដាលឲ្យខូចខាតទាំងសងខាង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ១០រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវលេខ២៧១ ត្រង់ចំណុចគល់ស្ពានស្ទឹងមានជ័យខាងជើង ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ រួមទាំងព្រូរថយន្តម្នាក់ទៀត បានបើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-5028 ធ្វើដំណើរពីជើងទៅត្បូង ។ លុះបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានបើកវ៉ាជែងមកខាងឆ្វេង រួចបត់ស្ដាំវិញទាំងកំរោល ក៏ជ្រុលទៅបុកកៀររថយន្តកាមរីហាយប្រីដ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-0520 ធ្វើដំណើរស្របគ្នា បើកដោយនារីវ័យក្មេងពីរនាក់ បណ្ដាលរងការខូចខាតយ៉ាងដំណំ តែមិនមានអ្នករបួសនោះទេ ។ ភ្លាមនោះភាគីរងគ្រោះនិងភាគីបង្កហេតុមិនព្រមធ្វើការសម្របសម្រួលគ្នានោះទេ បែកជាឈ្លោះប្រកែកគ្នាយកត្រូវរៀងខ្លួន បង្កការភ្ញាក់ផ្អើល អ្នកដំណើរ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដក់កន្លែងកើតហេតុ ដោយឃើញថា មិនបង្កឲ្យប៉ះពាល់ដល់សម្បត្តិរដ្ឋ ក៏បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តហ៊ីយ៉ាន់ដាយ ព្រមយករថយន្តកាមរីហាយប្រីដ ទៅជួសជុលឲ្យវិញ ដើម្បីបញ្ចប់រឿងតែម្តង ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print