មន្ត្រីក្រសួងការពាជាតិអាមេរិកបានប្រាប់ប្រភពរ៉យទ័រនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ថា យន្តហោះចម្បាំងកងម៉ារីនអាមេរិកបានប៉ះទង្គិចគ្នា អំឡុងពេលហោះប្រតិបត្តិការចាក់ប្រេង នៅឈូងសមុទ្ររបស់ជប៉ុន
យន្តហោះដែលបុកគ្នាមាន យន្តហោះចម្បាំងប្រភេទ F-18 និងយន្តហោះ C-130 ដឹកប្រេង ។ ហេតុការណ៍បានកើតឡើង ខណៈដែលហោះចាកចេញពីបន្ទាយ Iwakuni ភាគខាងត្បូងជប៉ុន ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រតិបត្តិការសង្គ្រោះបាននិងកំពុងធ្វើឡើង ដោយសារមូលហេតុ យន្តហោះនោះវា «មានបញ្ហា (ខូច)»។
សេចក្តីថ្លែងការណ៍ដដែលបន្តថា យន្តហោះនេះបានធ្វើហោះហ្វឹកហាត់ជាប្រចាំតាមគម្រោង នៅពេលដែលវា មានបញ្ហា «ខូច» កើតមាន ។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា អាកាសយានិក៥នាក់ នៅលើយន្តហោះ C-130 និង២នាក់ នៅលើយន្តហោះ F-18 ។
អ្នកនាំពាក្យកងម៉ារីនអាមេរិក មូលដ្ឋាននៅ OkiNawa ថ្លែងថា កងម៉ារីនម្នាក់ត្រូវបានសង្គ្រោះរួចផុតពីគ្រោះថ្នាក់ ។ ប៉ុន្តែទោះយ៉ាងណា ព័ត៌មានលម្អិត មិនត្រូវបានលាតត្រដាងឡើយ ។
សូមបញ្ជាក់ថា ទាហានអាមេរិកប្រមាណ៥០.០០០នាក់បាននិងកំពុងឈរជើងនៅក្នុងប្រទេសជប៉ុនបច្ចុប្បន្ននេះ ៕