ស្ថានភាពនឹងកាន់តែតានតឹង ពេលអាមេរិកបញ្ចូននាវាចម្បាំងទៅកាន់សមុទ្រខ្មៅជួយដល់អ៊ុយក្រែន

ចែករំលែក៖

ភាពតានតឹង រវាងអ៊ុយក្រែននិងរុស្ស៊ី ជុំវិញតំបន់សមុទ្ររួម​Azov កាន់តែតានតឹង ក្រោយពេល​អាមេរិកបញ្ចូននាវាចម្បាំងទៅកាន់សមុទ្រខ្មៅដើម្បីជួយដល់សម្ព័ន្ធមិត្តអ៊ុយក្រែន ។ កន្លងមក បញ្ហាអ៊ុយក្រែនបានធ្វើឲ្យរុស្សីរងការដាក់ទណ្ឌកម្មពីអាមេរិក ។

 ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា កម្លាំងទាហានអាមេរិកបានចាប់ផ្តើម​ត្រៀមលក្ខណ​បញ្ចូននាវាចម្បាំងទៅកាន់សមុទ្រខ្មៅ​ ក្នុងពេលដែល​រុស្ស៊ីនិងអ៊ុយក្រែន កំពុងប្រឈមមុខដាក់ គ្នាកាន់តែតានតឹងនៅ ឈូងសមុទ្រ​ Kerch ។

សារព័ត៌មាន CNN ​បានដកស្រងសម្តី មន្ត្រីយោធាអាមេរិក បានឲ្យដឹងថា កម្លាំងទាហាន អាមេរិក បានស្នើរដល់ក្រសួងការបរទេសផ្តល់ ដំណឹងដល់ប្រទេសតួកគី ពីគម្រោងបញ្ចូន នាវាទៅកាន់សមុទ្រខ្មៅ ។​ សកម្មភាពខាងលើរបស់អាមេរិក គឺជាការ​ប្រតិកម្ម របស់ទីក្រុង វ៉ាស៊ីនតោន​ចំពោះ ភាពតានតឹងរវាង រុស្ស៊ី និងអ៊ុយក្រែន ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក​បានបញ្ជាក់យ៉ាងច្បាស់ថា​«​រាល់សកម្មភាពរបស់ អាមេរិកគឺសមស្រប់ទៅនឹង សេចក្តីសម្រេច​ Montreux ​។ ប៉ុន្តែ យើងមិនវិភាគអ្វីជុំវិញ​ការធ្វើសកម្មភាព នឹងទំនាក់ទំនងជាមួយ​រដ្ឋាភិបាលតួកគី នោះឡើយ»។

តាមសេចក្តីសម្រេច  Montreux ឆ្នាំ ១៩៣៦ នាវាចម្បាំងរបស់បណ្តាប្រទេស ដែលមិនមាន អធិបតេយ្យនៅដែនសមុទ្រ នោះគឺត្រូវតែផ្តល់ព័ត៌មានដល់ប្រទេសតួកគីជាមុន មុនពេលឆ្លង កាត់ ច្រកសមុទ្រ​Bosphorusនិង​ Dardanelles ​តផ្ជាប់ទៅកាន់សមុទ្រខ្មៅ និង​មេឌីទែរ៉ាណេ​។តាមច្បាប់ខាងលើ នាវា បណ្តាប្រទេសដែលមិនមាន អធិបតេយ្យភាពនៅលើដែនសមុទ្រ នោះមិនអាច ឈរជើងនៅក្នុងសមុទ្រខ្មៅលើសពី​២១ថ្ងៃនោះឡើយ ។

លោក​ Kyle Raines អ្នកនាំពាក្យ​កងពលលេខ​៦របស់កម្លាំងទាហានជើងទឹកអាមេរិក បានបញ្ជាក់ថា «កងពលលេខ ៦ របស់ទាហានជើងទឹកអាមេរិក បានត្រៀមលក្ខណជានិច្ចរងចាំទទួលបទបញ្ជា។ យើងនឹងបន្តធ្វើសកម្មភាព ជាប្រចាំ​ដើម្បីរក្សាសន្តិសុខ​ស្ថេរភាព នៅក្នុងតំបន់​ដែល កងពលលេខ៦ទទួលបន្ទុក  ក្នុងនោះមានតំបន់សមុទ្រខ្មៅ និងដែនអាកាសនៅលើតំបន់សមុទ្រខ្មៅ។ យើងមានសិទ្ធ​ធ្វើសកម្មភាពដោយសេរី តាម ច្បាប់អន្តរជាតិ »។

កន្លងមក អ៊ុយក្រែនបានអំពាវនាវ ដល់ សម្ព័ន្ធមិត្ត​ណាតូ នៃ ប្រទេសជាដៃគូ ជួយការពារសន្តិសុខអ៊ុយក្រែន​តាមរយៈ នៃការបញ្ចូននាវាចម្បាំង ប៉ុន្តែ ណាតូ​បានបដិសេធនៅសំណើរទាំងនោះ ។

អ៊ុយក្រែន បាញ់សាកល្បងមីស៊ីលប្រភេទថ្មីទទួលបានជោគជ័យនៅសមុទ្រខ្មៅ

កាលពីថ្ងៃទី​៥ខែធ្នូ ប្រធានាធិបតីអ៊ុយក្រែន លោក​ Petro Poroshenko ​បានប្រកាសថា ប្រទេសនេះបានសាកល្បងដោយជោគជ័យ នៅប្រភេទ​កាំជ្រួចមិស៊ីល​Neptun​ដ៏ទំនើប ផលិតដោយ ក្រុមហ៊ុន​Luch។

នៅលើបណ្តាញសង្គម  Facebook ​លោក Poroshenko ​បានបញ្ជាក់ថា កាំជ្រួចមីស៊ីលខាងលើ បានបាញ់ចំគោលដៅ​នៅចម្ងាយ ២៨០គីឡូម៉ែត្រ ។ ក្នុងថ្ងៃជាមួយគ្នានោះ ក្រុមហ៊ុន​Ukroboronpromបានបញ្ចាក់ថា កាំជ្រួចមីស៊ីល​Neptun​ត្រូវបានបាញ់ចេញពី ទីតាំង នៅតំបន់​ Odessa ​នៅភាគខាងត្បូង អ៊ុយក្រែន​ដោយបាញ់ចំ គោលដៅនៅលើសមុទ្រខ្មៅ​។

តាមការលើកឡើងរបស់ក្រុមហ៊ុនUkroboronprom កាំជ្រួចមីស៊ីល​Neptun​ ត្រូវបានផលិតឡើង តាមគម្រោង នៃ ប្រព័ន្ធមីស៊ីលការពារ​ ដោយមានសម្ថភាព នៅក្នុងការការពារ​ទឹកដីអ៊ុយក្រែន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print