ស្លាប់និងរបួស ១៩នាក់ ដោយសារករណីឆេះស្ថានីយ៍ប្រេងសាំង​ក្នុងប្រទេសអុីតាលី

ចែករំលែក៖

ប្រទេសអុីតាលី ៖ តាមសារព័ត៌មាន​ TTXVN ​បានអោយដឹងថា៖ មានករណីផ្ទុះឆេះ​កើតឡើងនៅស្ថានីយប្រេងសាំង ក្នុងខេត្ត​ Rieti ​ភាគកណ្តាលប្រទេស អុីតាលី​​ នៅរសៀលថ្ងៃទី ៥ខែធ្នូ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង ១៧នាក់រងរបួស ។
ប្រភពព័ត៌មានពីកម្លាំងសន្តិសុខអុីតាលីបានឲ្យដឹងថា៖ ជនរងគ្រោះ២នាក់ស្លាប់ ដោយម្នាក់ជាអ្នកពន្លត់អគ្គិភ័យ និងបុរសម្នាក់ឈរនៅក្បែរស្ថានីយ៍ប្រេង។ ពេលដំបូង មានភ្លើងឆាប់ឆេះពេលរថយន្តដឹកសាំង​កំពុងតែ បូមសាំងចូលស្ថានីយ៍​ ។ ​ភា្លមៗនោះ​ក្រុមពន្លិតអគ្គិភ័យក៏បានទៅដល់កន្លែងកើតហេតុ​ដើម្បីជួយពន្លិតអគ្គិភ័យ ហើយក៏បាន ការផ្ទុះទ្រងទ្រាយធំកើតឡើង ទើបបណ្តាលឲ្យមានអ្នករងរបួស ជាច្រើន ។
អ្នករងរបួស បានបញ្ជូនទៅកាន់មន្ទីពេទ្យ​​សង្គ្រោះ ជាមួយគ្នានេះ កម្លាំងសន្តិសុខ កំពុងតែបើកការស្រាវជ្រាវ ស្វែងរកមូលហេតុ​បង្ករឲ្យមាន​ការផ្ទុះឆេះខាងលើ កើតឡើង ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print