តាមសំណើរអាមេរិក កាណាដា ចាប់ខ្លួន​អគ្គនាយក​ហិរញ្ញវត្ថុក្រុមហ៊ុនហួវាយ

ចែករំលែក៖

វិវាទរវាងក្រុមហ៊ុនបច្ចេកវិទ្យា ចិន ប្រចាំនៅអាមេរិក  កើតឡើងជាច្រើនឆ្នាំកន្លងមក ហើយ ដោយ អាមេរិក​បានចោទប្រកាន់ ក្រុមហ៊ុន ហួវាយបានបន្តទំនាក់ទំនង រកស៊ីជាមួយ​អីរ៉ង បំពាន់ច្បាប់ អាមេរិក ។

លោកស្រី​ Sabrina Meng ត្រូវបានចាប់ខ្លួនតាមសំណើររបស់អាមេរិក ដោយសង្ស័យបំពានច្បាប់ដាក់ទណ្ឌកម្ម របស់ទីក្រុងវ៉ាស៊ីនតោនទៅលើប្រទេសអីរ៉ង ។

សារព័ត៌មាន​ Blobe And Mail ​របស់កាណាដា បានផ្សាយថា កម្លាំងសន្តិសុខកាណាដា បានចាប់ខ្លួន​លោកស្រីSabrina Meng អគ្គនាយកហិរញ្ញវត្ថុនិងជាអគ្គនាយករងក្រុមហ៊ុន​បច្ចេកវិទ្យា  Huawei របស់ចិន ដោយសង្ស័យ​ថាលោក ស្រីបានប្រព្រឹតល្មើសច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសអីរ៉ង ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌កាណាដា លោក​ Ian McLeod បានបញ្ជាក់ថា លោកស្រី Sabrina Meng គឺជាកូនស្រី​ របស់អ្នកបង្កើតក្រុមហ៊ុន Huawei  ត្រូវបានចាប់ខ្លួនតំាងពីថ្ងៃ ទី១ ខែធ្នូ​ នៅ ទីក្រុង​ Vancouver ​ប្រទេសកាណាដា  តាមសំណើររបស់អាមេរិក ហើយនឹងត្រូវបានបញ្ចូនទៅកាន់អាមេរិកវិញ ។

លោក​ McLeod ​បានបញ្ជាក់ថា «ដោយសារតែទទួលបទបញ្ចាហាមផ្សាយព័ត៌មានជាសាធារណ​ ទើបយើង មិនអាចផ្តល់ព័ត៌មានណាមួយ ក្នុងពេលដែលចាប់ខ្លួន​លោកស្រី Sabrina Meng នោះឡើយ​។ ជាមួយគ្នានោះ លោកស្រី​Sabrina Meng ក៏បានស្នើមិនឲ្យបញ្ចេញព័ត៌មាននោះដែរ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីអាមេរិក បានចោទប្រកាន់ លោកស្រី Sabrina Meng ព្យាយាមគេចពីការដាក់ទណ្ឌកម្ម លើវិស័យពណិជ្ជកម្ម របស់អាមេរិកទៅលើអីរ៉ង ប៉ុន្តែមិនបានបញ្ចាក់ពីហេតុផលច្បាស់លាស់នោះឡើយ។

ចៅក្រមនៅទីក្រុងញ៉ូវយ៉ក កំពុងតែបើកការស្រាយជ្រាវ​ ថាតើក្រុមហ៊ុន​ Huawei ​មានជាប់ពាក់ព័ន្ធ​និងច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក ទៅលើអីរ៉ង ដែរឬទេ ។ ព័ត៌មានស្តីពី ក្រុមហ៊ុន Houwei ​ មានទំនាក់ទំនងរកស៊ីជាមួយ​អីរ៉ង ត្រូវបានសារព័ត៌មាន​ Wall Street Journal ​បានផ្សាព្វផ្សាយតាំងពី​ខែ មេសា ម៉្លេះ។ កាលពីឆ្នាំ២០១៦ អាមេរិក បានត្រួតពិនិត្យ​ឃើញថា អីរ៉ងបានបញ្ចូនផលិតផល​ដែលមានប្រភព នៅអាមេរិក ទៅឲ្យប្រទេសអីរ៉ង និងប្រទេសផ្សេងទៀត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print