យន្តហោះកងម៉ារីន​អាមេរិក​២គ្រឿងបុកគ្នា ខណៈប្រតិបត្តិការហោះចាក់ប្រេង

ចែករំលែក៖

សហរដ្ឋអាមេរិក៖ មន្ត្រីក្រសួងការពាជាតិអាមេរិក​បានប្រាប់ប្រភពរ៉យទ័រនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ថា៖ យន្តហោះចម្បាំង​កងម៉ារីន​អាមេរិកបានប៉ះទង្គិចគ្នា អំឡុងពេលហោះប្រតិបត្តិការ​ចាក់ប្រេង នៅឈូងសមុទ្ររបស់ជប៉ុន ។
យន្តហោះដែលបុកគ្នាមាន យន្តហោះចម្បាំងប្រភេទ F-18 និងយន្តហោះ C-130 ដឹកប្រេង ។ ហេតុការណ៍បានកើតឡើង ខណៈដែល​ហោះចាកចេញពី​បន្ទាយ Iwakuni ភាគខាងត្បូង​ជប៉ុន ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រតិបត្តិការសង្គ្រោះ​បាននិងកំពុងធ្វើឡើង ដោយសារមូលហេតុ យន្តហោះនោះវា «មានបញ្ហា (ខូច)»។
សេចក្តីថ្លែងការណ៍ដដែលបន្តថា យន្តហោះ​នេះ​បានធ្វើហោះហ្វឹកហាត់ជាប្រចាំ​តាមគម្រោង នៅពេលដែលវា មានបញ្ហា «ខូច» ​កើតមាន ។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា អាកាសយានិក៥នាក់ នៅលើយន្តហោះ C-130 និង២នាក់ នៅលើយន្តហោះ F-18 ។
អ្នកនាំពាក្យកងម៉ារីនអាមេរិក មូលដ្ឋាននៅ OkiNawa ថ្លែងថា កងម៉ារីនម្នាក់​ត្រូវបានសង្គ្រោះ​រួចផុតពីគ្រោះថ្នាក់ ។ ប៉ុន្តែទោះយ៉ាងណា ព័ត៌មានលម្អិត មិនត្រូវបានលាតត្រដាងឡើយ ។
សូមបញ្ជាក់ថា ទាហានអាមេរិក​ប្រមាណ​៥០.០០០នាក់​បាននិងកំពុងឈរជើង​នៅក្នុងប្រទេសជប៉ុនបច្ចុប្បន្ននេះ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print