អភិបាលស្រុកកូនមុំឱ្យសមត្ថកិច្ចឃាត់រថយន្តបាកុង ៤គ្រឿង ដឹកគ្រឿងកែច្នៃឈើតាមបញ្ជាអភិបាលខេត្ត

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តបាកុងចំនួន៤គ្រឿងដឹកជញ្ជូនសម្ភារ:កែច្នៃឈើជាច្រើនគ្រឿងត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកូនមុំស្ទាក់ចាប់ឃាត់បញ្ជូនឱ្យរដ្ឋបានព្រៃឈើ។

ការឃាត់រថយន្តបាកុងខាងលើនេះធ្វើឡើងនៅវេលាម៉ោង៧.៣០នាទីយប់ថ្ងៃសៅរ៍ ១ កើត ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨
នៅតាមបណ្តោយផ្លូវជាតិលេខ៧៨នៅត្រង់ចំណុចភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចដែលចុះឃាត់រថយន្តបាកុងខាងលើបានបង្ហើបឲ្យដឹងថាដឹកនាំកម្លាំងផ្ទាល់ដោយលោក សាយ ចំរើន អភិបាលរងស្រុកកូនមុំ ឲ្យចុះឃាត់រថយន្តបាកុងចំនួន៤គ្រឿងដែលដឹកសម្ភារ:កែច្នៃឈើមួយចំនួនធំ។

ប្រភពបន្តថារថយន្តបាកុងទាំង៤គ្រឿងនោះដឹកជញ្ជូនសម្ភារ:ឈើមាន ដូចជា រណាយន្តកែច្នៃ ម៉ាស៊ីនត្រង់ស៊ីន័រជាច្រើនគ្រឿង​សម្រាប់កាប់ផ្តួលឈើផងដែរ។

ហើយធ្វើការបើកបរចេញពីភូមិសាស្ត្រនៃខេត្តស្ទឹងត្រែងឆ្លងកាត់ស្រុកកូនមុំនិងស្រុកលំផាត់ខេត្តរតនគិរី ឆ្ពោះទៅស្រុកកោះញែកខេត្តមណ្ឌលគិរី។

មុនពេលបង្ក្រាបនោះលោកអភិបាលស្រុកកូនមុំបានរាយការណ៍ទៅអភិបាលខេត្តហើយលោកអភិបាលខេត្តក៏បានបញ្ជាឲ្យលោកអភិបាលស្រុកឃាត់រថយន្តបាកុងខាងលើនោះតែម្តង។

ប្រភពថា ក្រោយពីឃាត់រថយន្តបាកុងនេះ ភ្លាមៗនោះ ក៏មានអន្តរាគមន៍ពីសមត្ថកិច្ចនៅក្នុងខេត្តឲ្យដោះលែងវិញដែរប៉ុន្តែលោកអភិបាលស្រុកមិនដោះលែងឡើយ ជាបទបញ្ជាពីអភិបាលខេត្ត។

លោក សេក ហៃ អភិបាលស្រុកកូនមុំបានឲ្យ ដឹងនៅព្រឹកថ្ងៃអាទិត្យ ២ កើត ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨
នេះ ថា រថយន្តបាកុងទាំង៤គ្រឿងនេះ លោកនិងប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្តជាអ្នកចាត់ការបន្តតាមនិតិវិធី៕

...


ដោយ​ ជីវន្ត័

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print