ខ្មែរ​ឥស្លាម​ សាលី​ អ៊ូមើត​ ឈ្នះ​ជើងឯក​នៅ​ថៃ​ ក្នុង​កម្មវិធី​ King Cup Jet Ski Cup 2018 ផ្តល់​មោទនភាពជាតិ​ដល់​កម្ពុជា​

ចែករំលែក៖

ភ្នំពេញ​៖​ពិត​ជា​មោទនភាព​ជាតិ​មួយ​ទៀត​ សម្រាប់​ កីឡាករម៉ូតូទឹក​ខ្មែរ​ឥស្លាម​ សាលី អ៊ូមើត ម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games 2018 បានធ្វើឲ្យកក្រើកឆាកអន្ដរជាតិជាថ្មីទៀតហើយ ដោយនៅរសៀលថ្ងៃទី៩ ខែធ្នូនេះ សាលី​ អ៊ូមើត ដណ្ដើមបានជើងឯក ក្នុងព្រឹត្តិការណ៍ King Cup-Jet Ski World Cup 2018 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ។

សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបញ្ជាក់ថា ការដណ្ដើមបានជើងឯក ដើម្បីលើកទង់​ជាតិខ្មែរ លើឆាកអន្ដរជាតិនេះ សាលី អ៊ូមើត ធ្វើសម្រេចលើវិញ្ញាសា Ski Modifier ដូចកាលខ្លួន ដណ្ដើមបានមេដាយមាស Asian games 2018 នៅឥណ្ឌូនេស៊ីដែរ ។

ប៉ុន្តែ​អ្វីដែលពិសេសនោះ គឺ សាលី​ អ៊ូមើត បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួត ៤ជុំជាប់ៗគ្នា ដើម្បីក្លាយជាជើងឯកប្រចាំព្រឹត្តិការណ៍កម្រិត​ពិភពលោកនេះតែម្ដង ។

លើសពីនេះ កីឡាករ ម៉ីន មូសស្ដាន ដែលជាប្អូនជីដូនមួយរបស់ សាលី អ៊ូមើត ទើបដណ្ដើមបានចំណាត់ថ្នាក់លេខ៣ ក្នុងវិញ្ញាសា Amateur Ski limited កាលពីល្ងាចថ្ងៃទី៧ ខែធ្នូកន្លងទៅ ក៏ដណ្ដើមបានចំណាត់ថ្នាក់លេខ៣ ក្នុងវិញ្ញាសា Ski Modifier ផងដែរ ក្នុងចំណោមកីឡាករជើងខ្លាំងៗចំនួន ១២នាក់ ដែលបានចូលរួមលើវិញ្ញាសាស្គីឈរនេះ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print