លួច​ហើយ​លួច​ទៀត​ ទី​បំផុត​ជាប់​គុក​ដដែល​ !

ចែករំលែក៖

ភ្នំពេញ​៖សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវ​បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែធ្នូ នេះ​ បានបញ្ជូនជនសង្ស័យ២នាក់ ជាចោរលួចម៉ូតូទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បីចាត់ការ​តាមច្បាប់។

ករណីលួច​ម៉ូតូ​នេះ កើតឡើងកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០៖១៥នាទី នៅចំណុច ផ្លូវលំ ក្រុមទី២ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ខណៈពេលដែលជនសង្ស័យទាំង​២នាក់ កំពុងតែគាស់ស្លាកលេខចេញពីម៉ូតូមួយ​គ្រឿង ម៉ាក ស៊ីរ៉ុស ពណ៌ខ្មៅ ។

ពេលនោះ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ល្បាតឃើញ មានការសង្ស័យ ក៏ឃាត់ខ្លួនពួកគេទាំង ២នាក់ មកសួរនាំ ក៏​ដឹង​ថា​ទាំង​២នាក់នេះជាចោរលួច​ម៉ូតូ​ ប្រាកដមែន។

ជនសង្ស័យ​ទាំង​២នាក់​ឈ្មោះ ជឿន ណារិទ្ធ ហៅខុង អាយុ១៨ឆ្នាំ​ និង​ ឈ្មោះ វ៉ា សុខគា អាយុ២៩ឆ្នាំ។

ឈ្មោះ ជឿន ណារិទ្ធ ហៅខុង សារភាព​ថា​ កន្លងមករូបគេធ្លាប់ជាប់ពន្ធនាគារព្រៃស​ រយៈពេលមួយឆ្នាំ ។ ពេល​ចេញមកវិញកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ រូបគេបានបន្តធ្វើសកម្មភាពលួចម៉ូតូ និងឆក់កាបូបជាញឹកញាប់ផងដែរ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print