ភ្នំពេញ៖សមត្ថកិច្ចធ្វើការស្រា វជ្រាវរហូតឈានដល់ការឃាត់ខ្លួ នជនសង្ស័យម្នាក់រួមទាំងម៉ូតូចំ នួន២គ្រឿងកាលពីវេលាម៉ោង ០៦ និង២០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ខែ២០១៨ ចំណុចបន្ទប់ជួលបុរីប៊ុន ហួរ ផ្លូវបេតុង ក្រុម២ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ក្រោយទទួលពាក្យបណ្តឹងភ្លាមសមត្ ថកិច្ចធ្វើការស្រាវជ្រាវរហូតវេ លាម៉ោង១៣និង៣០ថ្ងៃទី១០ខែឆ្នាំ ដដែលទើបឃាត់ខ្លួនជនសង្ស័យបានរួ មទាំងម៉ូតូ២គ្រឿង។
ជនសង្ស័យឈ្មោះ សូ លីដា (ហៅអាស្វិត) ភេទប្រុសអាយុ១២៦ ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួលលេខA9 ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះទី១ ឈ្មោះ ថុល ធឿន ភេទស្រីអាយុ ២៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានទីលំនៅបន្ទប់ជួលលេខ២៥(ជាន់ទី ៤)បុរីប៊ុនហួរ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែន ជ័យ។បាត់បង់ម៉ូតូ ១គ្រឿងម៉ាកស្កុបពី ពណ៍ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1FP-0519 ។
ជនរងគ្រោះទី២ ឈ្មោះ ឈាល ហាវ ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ២៣ (ជាន់ទី៤)បុរីប៊ុនហួរ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែន ជ័យ។បាត់បង់ម៉ូតូមួ យគ្រឿងម៉ាក ហុងដារឌ្រីម សេ១២៥ ស៊េរី២០០៥ ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1D- 6805។
សម្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី ៩ខែធ្នូ ២០១៨ វេលាម៉ោង ៦និង៣០ នាទីជនរងគ្រោះក្រោកពីដេកមួយបា នចុះពីបន្ទប់ជួលលេខជាន់ទី៤ដើម្ បីយកម៉ូតូដែលខ្លួនទាំងពីរនាក់ ទុកក្នុងបន្ទប់មួយសំរាប់ដាក់ម៉ូ តូដែលស្ថិតនៅភូមិព្រៃព្រីងត្បូង១ បុរីប៊ុនហ៊ួរ សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែន ជ័យ ។ប៉ុន្តែនៅពេលដែលជនរងគ្រោះទាំ ង២នាក់ចុះមករក ម៉ូតូពេលនោះស្រាប់តែបាត់ម៉ូតូ របស់ខ្លួនទាំងពីរនាក់ជនរងគ្រោះ ទាំង២ នាក់ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុ ស្តិ៍នគរបាលចោមចៅទី២ នៅថ្ងៃទី៩ខែធ្នូឆ្នាំ២០១៨ វេលាម៉ោង៧ និង៣០ នាទីព្រឹកពេលដែលសមត្ថកិច្ចយើ ងទទួលពាក្យបណ្ដឹងរួចកម្លាំងក៏បា នបើកការស្រាវជ្រាវឈានរហូតទៅដល់ ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សូ លីដា ហៅអាស្វិតនៅចំណុចបន្ទប់ជួលលេខ A9 ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ រួម និងម៉ូតូ២គ្រឿងនិងវត្ថុតាងមួ យចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យបានបញ្ចូ នមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែន ជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិ វិធី៕សុខាសែនជ័យ