ភ្នំពេញ ៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ២នា ក់រងបួសធ្ងន់ បាក់ជើង បាក់ដៃ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូបុកគ្នាយ៉ាង ពេ ញទំហឹង កាលពីវេលាម៉ោង៥និង៣០ នាទីល្ងាចថ្ ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
តាមសម្តីជនរងគ្រោះ ជាភាគីម៉ូតូ វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1M-3010 ជិះគ្នា២នាក់ ជីតា និងចៅប្រុស បើកបរដោយឈ្មោះ ឌិញ ដាង ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរ កម្មករសំណង់ រងរបួសបាក់ជើងស្តាំ រួមដំណើរជាមួយ ចៅប្រុស ឈ្មោះ តឹក ជា អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ជាមួយជីតាដែរ រងរបួសស្រាល មានទីលំនៅ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សាក្សីបាន្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូចេញពីធ្វើការងារសំ ណង់ ឆ្ពោះទៅផ្ទះ ធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ដល់ចំណុចខាងលើ ឆ្លងផ្លូវទៅលិច ក៏បានម៉ូតូ សេ១២៥ម៉ាកហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FW-9507 ជិះម្នាក់ឯងដោយឈ្មោះ រិន កែវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់នៅផ្ទះជួល ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិសែន ជ័យ មានស្រុកំណើត ភូមិប្រាំយ៉ាម ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្ត កំពង់ចាម ជិះពីជើងទៅត្បូងល្បឿនលឿនជ្រុល មកបុកតែម្តង បណ្តាលអោយរងរបួសទាំងសងខាង។
តាមសម្តីជនរងគ្រោះ ភាគីខាងម៉ូតូសេ១២៥វិញ បានឲ្យដឹងថា មុនកើតហេតុខ្លួនជិះម៉ូតូ ចេញពីកន្លែងធ្វើការងារ ជាងភ្លើង នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ឆ្ពោះទៅផ្លូវ កាត់តាមផ្លូវជាតិ លេខ៣ ពីជើងទៅត្បូង ដល់ចំណុចខាងលើ ស្រាប់តែម៉ូតូវីវ៉ា បើកច្រាសទិស ហើយឆ្លងផ្លូវវឹងមក ទើបហ្វ្រាំងមិនទាន់ជ្រុលបុកពេ ញទំហឹងតែម្តង ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបានរថយន្តសង្រ្គោះរបស់អង្ គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមៈ ចំណែកឯម៉ូតូទាំង២គ្រឿង សមត្ថកិច្ចវាស់វែងរួចយកទៅរក្សា ទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕សុខាសែនជ័យ