ម្នាក់ជាប់គុកម្នាក់ទៀតដេកពេទ្យ ក្នុងជម្លោ:ខ្ចីប្រាក់ទិញស្រានិងបារី

ចែករំលែក៖

ប៉ោយប៉ែត ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំប៉ុស្ដ៏សង្កាត់ផ្សារកណ្ដាលឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ដៃគូរផឹកស៊ីកាលពីវេលាម៉ោង៨និង១៥នាទី៨យប់ ថ្ងៃ ច័ន្ទ ៣ កើត ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិង ថ្ងៃទី ១០ ខែធ្នូ ២០១៨នៅចំណុចក្រោយសង្កាត់ផ្សារកណ្ដាលឋិតក្នុងភូមិសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថាជនសង្ស័យឈ្មោះ ព្រំ យ៉េនឡា ភេទ ប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល បានធ្វើសកម្មរភាព យកកាំបិត ស្នៀត ចាក់ទៅលើជនរងគ្រោះ ឈ្មោះ កង សា រ៉េត ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ ផ្សារកណ្តាល រងរបួស ចំនួនពីរកន្លែង នៅក្រោមឃ្លៀកជិតឆ្អឹងជំនីមួយកន្លែង និង នៅលើដើមទ្រូងផ្នែកខាងស្តាំ មួយកន្លែង ។

លោប្រិម សុផលនាយប៉ុស្ដ៏ផ្សារកណ្ដាលប្រាប់ថាមូលហេតុជនសង្ស័យនិងជនរងគ្រោះបានប្រកែកគ្នារឿងជំពាក់ប្រាក់ ថ្លៃទិញស្រា និងបារីកន្លងមកដែលជនរងគ្រោះខ្ចី ក៏ឈានដល់ការប្រើហិង្សាតែម្តង។ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ចូនដឹកទៅសង្រ្គោះ នៅមន្ទីពេទ្យបង្អែកដីថ្មី ។ជនសង្ស័យបន្ទាប់ពីកម្លាំងប៉ុស្ដ៏ឃាត់ខ្លួនបានឆ្លើយសារភាពដូចពាក្យចោទខាងលើមែន ។

បច្ចុប្បន្ន ជនសង្ស័យនិងកំពុងកសាងសំណុំរឿងបញ ជូនទៅស្នងការខេត្នទី១២ឆ្នាំ២០១៨ខាងមុខតាមនិតិវិធីច្បាប់ ។ម្យ៉ាងជនរងគ្រោះបានសំណួមពរដល់សមត្ថកិច្ចអោយកសាងសំណុំរឿងបញ្ជូនជនដៃដល់ទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print