សង្គ្រាមបានធ្វើឲ្យពលរដ្ឋយេមែន ធ្លាក់ក្នុងសភាពអត់ឃ្លាន

ចែករំលែក៖

របាយការរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា សង្គ្រាមស៊ីវិលយេមែនបានអូសបន្លាយ​ពី​មួយថ្ងៃទៅមួយខែ, ទៅមួយឆ្នាំ… រហូតដល់ពេលនេះ រកស្រមោលនៃសន្តិភាពមិនឃើញ បើទោះបីមានការសម្របសម្រួលពីអង្គការ​សហប្រជាជាតិយ៉ាងណាក៏ដោយ ។

ស្លាកស្នាមនៃសង្គ្រាមនេះ ក្រៅពីធ្វើមនុស្សស្លាប់ ព្រាត់ប្រាស់បងប្អូន សាច់ញាតិ ក៏នៅ​បណ្តាលឲ្យពលរដ្ឋប្រឈមមហន្តរាយផ្សេងៗទៀតយ៉ាងឈឺចាប់ខ្លោចផ្សា ។

អង្គការ​សហប្រជាជាតិបានចេញរបាយការណ៍ចុងក្រោយបំផុតថា នៅក្នុងប្រទេសយេមែន​នេះ ពលរដ្ឋ២០លាននាក់ កំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លាន ហើយ២៥០.០០០នាក់ ប្រឈមនឹងមហន្តរាយផ្សេងៗ ហើយចំនួននេះអាចនឹងកើនឡើង បើភាគីពាក់ព័ន្ធមិនគិតគូរយកចិត្តទុកដាក់ដោះស្រាយ ឈានដល់បញ្ចប់ជម្លោះទេនោះ ។

សូមបញ្ជាក់ថា សង្គ្រាមយេមែនបានផ្ទុះឡើងនៅឆ្នាំ២០១៤ ពេលដែលត្រូមឧទ្ទាម Houthyដែលមានអ៊ីរ៉ង់នៅពីក្រោយខ្នង បានកាន់អាវុធផ្តួលរំលំកម្លាំងរដ្ឋាភិបាលស្របច្បាប់គាំទ្រដោយលោកខាងលិច នៃប្រធានាធិបតី Abed Rabboហើយនៅឆ្នាំ២០១៥ សម្ព័ន្ធមិត្តយេមែន ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតបានចាប់ផ្តើមសង្គ្រាមជាមួយក្រុមឧទ្ទាម Houthyជួយដល់រដ្ឋាភិបាលលោក Abed Rabbo។

កម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានវាយប្រហារតាមដែនអាកាសឆ្ពោះទៅគោលដៅសង្ស័យថាពួកឧទ្ទាមលាក់ខ្លួននោះ ជួនកាលខ្លះត្រូវ ខ្លះទៀតខុសគោលដៅ បណ្តាលឲគ្រាប់អាវុធទាំងនោះធ្លាក់ទៅចំសាលារៀន ចំផ្សារ ទីប្រជុំជន និងលំនៅឋានពលរដ្ឋរងគ្រោះ បណ្តាលឲ្យស្លាប់យ៉ាងរដូករណែល ហើយបើតាមរបាយការណ៍ថា មកដល់ពេលនេះ ជនរងគ្រោះបាត់បង់ជីវិតដោយសារសង្គ្រាមមួយនេះ មានដល់រហូត១០.០០០នាក់ហើយ ។

កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ពលរដ្ឋយេមែនប្រហែលខ្ទង់ពាន់នាក់បានធ្វើបាតុកម្មប្រឆាំង ការដែលចេះបន្តសង្គ្រាមនៅក្នុងប្រទេសនេះ និងបានបិទផ្លូវចេញ ចូល ទៅកាន់ការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុង Sanaa ផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print