យប់មិញក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ខូអិលធីឌី ឧកញ៉ា សុឹង សំអុល ចេញឈើពីកោះញែក១៣គ្រឿង កាច់ចង្កេះ៣គ្រឿងទៅវៀតណាមតាមច្រកដូង៧ដើម(មានវីដេអូ​)

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ខូអិលធីឌី ដែលមានឧកញ៉ា សុឹង សំអុល ជានាយក មានច្បាប់អនុញ្ញាតចេញឈើពីស្រុកកោះញ៉ែក ចំនួន១៣ឡានយីឌុប ដោយកាត់PCនីមួយៗ មួយឡានដឹកបានត្រឹមដប់ប្រាំម៉ែត្រត្រីគុណ ពីររយប៉ែតសិបបួន,ឡានខ្លះដប់ប្រាំម៉ែត្រត្រីគុណ មួយរយកៅសិប,ខ្លះមានPCដប់ប្រាំបីម៉ែត្រត្រីគុណ បួនរយចិតសិបប្រាំ។ និយាយរួមកាត់PCទាំង១៣ឡាន ក្នុង១ឡានមិនលើសពីជាងដប់ប្រាំបីម៉ែត្រត្រីគុណទេ ជាការកំណត់តាមច្បាប់ និងផ្ទុកបែបនេះធានាដល់ការថែរក្សាផ្លូវជាតិ បញ្ចៀសការផ្ទុកធ្ងន់បំផ្លាញផ្លូវងាយស្រុតប្រេះស្រាំជាដើម។ ប៉ុន្តែគេដាក់ភាពសង្ស័យថា៖ ទោះមានPCអនុញ្ញាតបែបនេះក៏ដោយ ក៏ក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ខូអិលធីឌី របស់ឧកញ៉ា សុឹង សំអុល ដឹកលើសពីPC តាមរយៈការផ្ទុកមានទំងន់ ទ្រុងឡានខ្ពស់ និងក្របតង់កៅស៊ូ ឡើងទួលម្តងៗ ឡានប្រើកម្លាំងម៉ាសុីនរោទ៍ខ្លាំង។ ដូច្នេះអាចមួយឡានផ្ទុកចាប់ពីជាងម្ភៃម៉ែត្រត្រីគុណ ឬជិតសាមសិបម៉ែត្រត្រីគុណ លើសពីPC តែករណីនេះមានតែខាងជំនាញរដ្ឋបាលព្រៃឈើទេទើបដឹង ខណៈគាត់ចេញPCអោយ ក៏ត្រូវទទួលស្គាល់ថា រឿងដឹកលើសក៏មានកញ្ចប់ក្នុងរូបភាពឃុបឃិតគ្នាជាលក្ខណះប្រព័ន្ធ ហែកប្រយោជន៍ចែកគ្នារវាងខាងក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ខូអិលធីឌី និងជំនាញ,សមត្ថកិច្ច,អាជ្ញាធរពាក់ព័ន្ធ។ សំខាន់បើដឹកគ្រប់ចំនួនកំណត់តាមPC ក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ខូអិលធីឌី រកសុីមិនចំណេញ ព្រោះជាទម្លាប់មិនត្រឹមបង់ពន្ធប៉ុណ្ណោះទេ ខាងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខាងរដ្ឋបាលព្រៃ ចេញច្បាប់កាត់PC ក៏ត្រូវចំណាយលុយដែរ តិចឬច្រើនតាមការឯកភាពជាក់ស្តែង…ចុះខាងអាជ្ញាធរ សមត្ថកិច្ច និងជំនាញជាច្រើនស្ថាប័នទៀត ទោះជាខាងក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ខូអិលធីឌី របស់ឧកញ៉ា សុឹង សំអុល មានច្បាប់ កាត់PCត្រឹមត្រូវក៏ដោយក៏ខ្លួនឯងដឹងដោយខ្លួនឯងហើយថា៖ ឈើដែលអូសចូលក្រុមហ៊ុនជាឈើកាប់ចេញពីតំបន់ណា បើក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ខូអិលធីឌី អត់មានព្រៃឈើផងនោះ…???
ប្រភពមិនច្បាស់ការណ៍ អាចយកជាដំណឹងបានបង្ហើបថា៖ ឧកញ៉ា សុឹង សំអុល បានអោយឡានឈើ៣គ្រឿងកាច់ចង្កេះឆ្លងទៅវៀតណាម តាមច្រកដូង៧ដើម នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប៉ុន្តែលោក នូ សុីថា ប្រធានសាខាគយ និងរដ្ឋាករ ខេត្ត បានអោយដឹងថា៖ លោកមិនទាន់ទទួលបានព័ត៍មាននេះទេ តែចំពោះខេត្តត្បូងឃ្មុំច្រកមួយណាក៏ដោយ គឺលោកដាច់ខាតមិនអោយមានបទល្មើសព្រៃឈើឆ្លងកាត់។
ឈើដែលដឹកចេញពីក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ខូអិលធីឌី គឺឧកញ៉ា សុឹង សំអុល អាចប្រមូលឈើដែលកាប់នៅតំបន់ផ្សេងពីព្រៃសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ប៉ុន្តែអង្គភាព«នគរដ្រេហ្គន»មិនអាចទាក់ទងសុំការបំភ្លឺបានទេពីឧកញ៉ា សុឹង សំអុល នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ដោយគ្មានលេខទូរស័ព្ទ។ ដោយឡែកលោក គង់ វីរៈ នាយផ្នែករដ្ឋបាលកោះញែក ដែលសុីញ៉េកាត់ PC ជាមួយអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តមណ្ឌលគិរី លោក ហាន សុភក្តិ អង្គភាព«នគរដ្រេហ្គន»មិនអាចទាក់ទងបានទេកាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ដោយតាមទូរស័ព្ទនិយាយស្តាប់គ្នាមិនបាន អាចបណ្តាលសេវាទូរស័ព្ទនៅតំបន់មានតិចតួច។
លោក អ៊ុំ វណ្ណសុភក៍ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកទទួល នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ នេះ ប៉ុន្តែកន្លងទៅបានប្រាប់អង្គភាព«នគរដ្រេហ្គន»ថា៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ខាងក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ខូអិលធីឌី របស់ឧកញ៉ា សុឹង សំអុល ជានាយក បម្រុងចេញឈើពីកោះញែក១៣គ្រឿងនោះ គឺគាត់កំពុងមករត់ការច្បាប់មែន តែមិនរួចរាល់នៅយប់ថ្ងៃទី២១ ខែធ្នូ។ ដោយឡែក លោក កែវ សុភ័ក្ត ប្រធានមន្ទីរបរិស្ថានខេត្តបានអោយដឹងថា៖ បើតាមខ្ញុំដឹងគេផ្ញើPCតាមគ្រុបWatapp គឺនៅថ្ងៃទី២១ មាន៧PC និងនៅថ្ងៃទី២២ មាន៧PC ចំពោះការចេញប៉ុន្មានពិតប្រាកដយប់មិញនោះខ្ញុំដឹងមិនច្បាស់ដែរ។
ព័ត៍មានច្បាស់ការណ៍ចុងក្រោយទើបទទួលបាន គឺឧកញ៉ា សុឹង សំអុល បានដឹកឈើឆ្លងទៅប្រទេសវៀតណាមតាមច្រកដូង៧ដើម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បន្ទាប់ពីគយ កាំកុងត្រូល នគរបាលអន្តោប្រវេសន៍ ស្នាក់ការ និងសមត្ថកិច្ច អាជ្ញាធរនេះ បើកភ្លើងខៀវ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានទទួលស្គាល់ព័ត៍មាននេះ លោកកំពុងអោយមន្ត្រីជំនាញស្រាវជ្រាវបន្ថែមអោយបានច្បាស់។ លោកបន្តថា៖ បើអស់លោកទាំងនោះព្រហើនថ្លើមធំអោយឈើឆ្លងទៅវៀតណាមដោយខុសច្បាប់តាមច្រកដូង៧ដើម រួចបានជាលើកទី១ ចងចាំថាលើកទី២ខ្ញុំមិនអោយគេចរួចពីវិធានការទប់ស្កាត់បង្រ្កាបរបស់ខ្ញុំឡើយ។
ឧកញ៉ា សុឹង សំអុល នាយកក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ខូអិលធីឌី ត្រូវបានគេទទួលស្គាល់ថា ជាជនញៀនដឹកជញ្ជូនឈើ ទោះមានច្បាប់ក៏គាត់បន្លំដឹកលើសPC ប្រមូលទិញឈើពីតំបន់អភិរក្សសត្វព្រៃ អូសចូលក្រុមហ៊ុនរបស់ខ្លួន ហើយហ៊ានលោតឆ័ត្រដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាម ស្របពេលរដ្ឋាភិបាលរឹតបន្តឹង ហើយគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិកំពុងបំពេញកិច្ចការនេះយ៉ាងយកចិត្តទុកដាក់នោះ។
តាមពិតឈើទាំង១៣ឡាននេះ ខាងអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ដែលមានចុះហត្ថលេខាអនុប្រធានមន្ទីរ លោក ហាន សុភក្តិ និងលោក គង់ វីរៈ នាយផ្នែករដ្ឋបាលព្រៃឈើកោះញ៉ែក គឺចេញPC អោយដឹកឈើចេញពីចំណុច រោងម៉ាសុីនអារកែច្នៃឈើ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ឆ្ពោះមកកាន់គោលដៅភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទីបំផុត ឧកញ៉ា សុឹង សំអុល នាយកក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ខូអិលធីឌី លោតឆ័ត្រទៅវៀតណាមតាមច្រកដូង៧ដើមបានយ៉ាងងាយស្រួល បញ្ហានេះតើលោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ប្រធានរដ្ឋបាលព្រៃឈើ គិតបែបណា ប្រសិនបើគ្មានពាក់និងប្រភពសេដ្ឋកិច្ចក្រៅរង្វង់ច្បាប់នោះ…???….៕

...

ដោយ៖ សុខ ខេមរា


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print