តុលាការ​សម្រេច​ឃុំ​ខ្លួន​ DJ Lion និង​ បក្ខពួក​៣នាក់​ ដោយសារ​ជួញដូរ​គ្រឿងញៀន​ជាង​មួយ​គីឡូក្រាម​

ចែករំលែក៖

ភ្នំពេញ​៖លោក​ហែម​ បូរិទ្ធ​ ហៅ​ ឡាយអិន​ អតីត​ពិធីករ​ទូរទស្សន៍​ល្បី​ឈ្មោះ​មួយ​និង​ជា​ DJ រួម​ទាំង​បក្ខពួក​៣នាក់​ ទៀត​ ត្រូវ​បាន​លោក​ឡុង​ ជាប​ ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​នៅ​ថ្ងៃទី​២៣​ ខែ​ធ្នូ​ នេះ​ ចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន​និង​រក្សា​ទុក​អាវុធ​ខុសច្បាប់​ ។

ជនល្មើស​ទាំង​អស់​ ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ ដេីម្បី​ចេញ​ដីកា​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះ​អាសន្ន​ ។

គួរ​រំលឹក​ថា​ មានការ​បើក​​​​ប្រតិបត្តិការ​​បង្ក្រាបដ៏ក្តៅគគុកមួយ​ លើ​ករណីជួញ​ដូរនិង​រក្សាទុកគ្រឿងញៀនបាន​​​​ដោយ​ជោគជ័យ ធ្វើ​ឡើង​កាល​ពី​វេលាម៉ោង​​២៖២០​​​​​នាទី​ រំលង​អាធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី​១៩ ខែធ្នូ ​ស្ថិត​នៅ​​ម​ជ្ឈ​មណ្ឌល​​កម្សាន្ត​រ៉ុ​ក ក្នុង​​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ។

កម្លាំង​នគរ​បាល​​កា​រិ​យា​ល័យ​ទី​៦​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​​ក្រសួង​មហាផ្ទៃ​ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រីចំនួន​៤​នាក់ ។ ​

អ្វី​ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នោះ​ ​គឺ​​ជន​សង្ស័យ​ម្នាក់ក្នុងចំណោម​៤នាក់នេះ គឺ​​លោក​ ហែម​ បូរិទ្ធ​ ហៅ​ឡាយអិន​ ជា​ អតីត​ពិធីករ​ទូរទស្សន៍​ល្បី​ឈ្មោះ​មួយ​រូប​ ​​និង​ដក​ហូត​​​បាន​​​ថ្នាំ​ញៀន​ជាង​​​១​គីឡូក្រាម ។

សមត្ថកិច្ច​ បញ្ជាក់​ថា​ ជនសង្ស័យ​ទាំង​៤នាក់

ទី១​-​ឈ្មោះ ហែម បូ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​​​ពិធីករ​ទូរ​ទស្សន៍ (ឌីជេឡាយអិន) ស្នាក់​នៅផ្ទះ​លេខ​៦៣ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ទី២-​ឈ្មោះ វ៉ា ស្រី​ណា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

ទី៣​-​ឈ្មោះ អ៊ិន​ សា​ខន ភេទ​ប្រុស ​អាយុ​៥១​ឆ្នាំ ស្នាក់​ផ្ទះ​ជួល​លេខ​៦A ផ្លូវលំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ (​មេ​ក្លោ​ង​) ។

ទី​៤-​ឈ្មោះស៊ិ​ន សំ​ភ័​ស្ត ភេទ​ប្រុស អាយុ​៣៣ឆ្នាំ មាន​អា​ស​យ​ដ្ឋា​ន​ស្នាក់​នៅ​ភូមិ​៤ សង្កាត់​បឹង​ស្រឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ឈ្មោះ​នេះ​ទើប​ចេញពី​ពន្ធនាគារ​ ពាក់​ពន្ធ​ករណី​ជួញដូរ​គ្រឿងញៀននិង​ត្រូវជា​ក្មួយ​នាយករង​មន្ទីរ​គ្រឿងញៀន​ម្នាក់ ហើយ​ក៏​ជា​ម្ចាស់​អាវុធ​ខ្លី​១​ដើម​នោះ​ផង ។

ប្រភព​ព័ត៌មាន​ដដែល​បន្តថា ជាមួយ​​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​​នេះ សមត្ថ​កិច្ច​​​ដកហូត​វត្ថុ​តាង​នៅក្នុង​បន្ទប់​​១០៨ ក្នុងម​ជ្ឍ​មណ្ឌល​កម្សាន្ត​រ៉ុ​ក រួម​មាន​ ១-ថ្នាំ​មេតំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់៣៧៤.៣៩​ក្រាម
២-​សារធាតុ​ញៀន​ប្រភេទ​អុភិចស្តា​ស៊ី​ចំនួន​១៥៦២គ្រាប់ ស្មើ​ទម្ងន់ និង​៦០៩.៣៣ក្រាម (​សរុប​ជាង​១​គីឡូក្រាម​) ៣-​អាវុធ​ខ្លី​១​ដើម (​ឡុ​ក​) ៤-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ធំ​១គ្រឿង និង​តូច២​គ្រឿង ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print