ដំណឹង​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បញ្ជា​ឱ្យ​ចាប់​ខ្លួន​លោក​ឧកញ៉ា​ គិត​ ម៉េង​ ត្រូវ​បាន​ ក្រុមហ៊ុន​ CBS បដិសេធ​ចោល​

ចែករំលែក៖

ភ្នំពេញ​៖​ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយកម្ពុជា Cambodia Broadcasting Service (CBS)​ រួម​មាន​ទូរទស្សន៍​ CTN , MYTV , CNC ចេញ​លិខិត​បំភ្លឺ​មួយ​ច្បាប់​ និង​ សូម​បដិសេធ​ចំពោះ​ការ​ផ្សាយ​បំភ្លៃ​មួល​បង្កាច់​របស់​ Facebook page ឈ្មោះ​ CBN Khmer ដែល​បាន​ផ្សព្វផ្សាយ​កាលពី​រសៀល​ថ្ងៃ​ទី​២២​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ថា​ ៖​ “ដំណឹង​បន្ទាន់​ ហ៊ុន​ សែន​ ខឹង​ខ្លាំង​ណាស់​ ចាប់​ខ្លួន​ ឧកញ៉ា​គិត​ ម៉េង​ មិញ​ៗ​នេះ​ផ្អេីល”។

ក្រុមហ៊ុនCBS បានបំភ្លឺយ៉ាងដូច្នេះថា​ ៖

សូមចាត់ទុកថា ទង្វើរបស់ក្រុមជនងងឹតនៃ Facebook Page ឈ្មោះ
CBN Khmer ដែលបម្រើឲ្យនយោបាយទុច្ចរិត គឺជាការផ្សាយដោយអសីលធម៌និងទុច្ចរិត បំភ្លៃហេតុការណ៍ បម្រើឲ្យគោលដៅបង្ខូច និងប្រមាថដល់សេចក្តីថ្លៃថ្នូររបស់បុគ្គល ថ្នាក់ដឹកនាំជាតិ
អ្នកឧកញ៉ា គិត ម៉េង និងជាពិសេស គឺជាចេតនាទុច្ចរិតជាបន្តបន្ទាប់ ក្នុងបំណងបំពុលនិងបំភ័ន្តប្រជាជនកម្ពុជាប៉ុណ្ណោះ។

ទង្វើរបស់ក្រុម CBN Khmer គឺអាក្រក់ណាស់ ហើយសូមសាធារណៈជនគប្បីកុំចាញ់កលការផ្សាយរបស់ក្រុមនេះទាំងបច្ចុប្បន្ននិងតទៅអនាគត។

ក្រុមហ៊ុន CBS បានអះអាង ខ្លួនគ្មានភាពចាំបាច់នឹងស្នើសុំឲ្យបណ្តាញផ្សព្វផ្សាយទុច្ចរិត CBN Khmer រួមទាំង The Cambodia Daily ធ្វើការកែតម្រូវនោះទេ ក៏ប៉ុន្តែក្រុមហ៊ុនសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា ខណៈនេះ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន CBS របស់យើងខ្លួនកំពុងចូលរួមក្នុងកម្មវិធីរីករាយ ជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅឯខេត្តសៀមរាប ទឹកដីបវរអច្ឆរិយៈនៃកម្ពុជា។

ជាមួយនឹងការបំភ្លឺនិងបដិសេធនេះដែរ ក្រុមហ៊ុន CBS បានយកឱកាសនេះ សូមគោរពថ្លែងអំណរគុណដ៏​ស្ម័គ្រ​ស្មោះ​ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គាំពារក្រុមហ៊ុន CBS ក៏ដូចវិស័យឯកជន ដែលកាយវិការនេះមានតម្លៃធំធេងណាស់ ក្នុងការពង្រឹងពង្រីកទាំងជំនឿចិត្ត វឌ្ឍនភាព និងភាពជាដៃគូរវាងវិស័យឯកជន និងរដ្ឋ ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពសង្គម ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្សព្វផ្សាយកិត្យានុភាពជាតិកម្ពុជាទៅកាន់ឆាកអន្តរជាតិឲ្យកាន់តែខ្ពស់ត្រដែត៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print