ប៉ូលិសស៊ូដង់​បាញ់ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅលើហ្វូងបាតុករ

ចែករំលែក៖

ប្រទេសស៊ូដង់៖ កាលពីល្ងាចថ្ងៃអាទិត្យ​ ប៉ូលិសស៊ូដង់​បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក​ទៅលើហ្វូងបាតុករ​ដ៏ច្រើនរយនាក់​នាំគ្នាដង្ហែក្បួនពីទីលានពហុកីឡដ្ឋាន​ទៅកាន់មហាវិថីនានា ហើយតម្រង់ទិស​ទៅកាន់​វិមានប្រធានាធិបតី ក្នុងទីក្រុង Khartoum ដើម្បូប្រឆាំង​ការគ្រប់គ្រងរបស់​ប្រធានាធិបតី Omar al-Bashir ។
ក្រោមសម្រែក​ទ្រហឹងអឺងកង​ «សេរីភាព សេរីភាព» ក្រុមបាតុករ​ទាំងនោះ​ត្រូវហ៊ុំព័ទ្ធ​ដោយ​កម្លាំងប៉ូលិសរាប់​រយនាក់ ទប់ស្កាត់​មិនឲ្យហិង្សាណាមួយ​ផ្ទុះឡើងឡើយ ។ នេះជាបាតុកម្ម​រយៈពេល៥ថ្ងៃមកហើយ នៅទីក្រុងដ៏សំខាន់​របស់ស៊ូដង់​មួយនេះ ។
ក្រុមបាតុករស្រាប់តែផ្ទុះ​ការតវ៉ា​ប្រឆាំង​ការដឹកនាំរបស់គណបក្សប្រធានាធិបតី Bashir ដែលទើបតែកាន់អំណាច​បានរយៈពេល២៩ឆ្នាំមកនោះ ។
ដោយសារបាតុករ​មានចំនួន​ច្រើនៗ ហើយចេះតែសម្រុក​ រុលទៅមុខមិនឈប់ឈរ មិនស្តាប់តាមការណែនាំ​របស់ប៉ូលិសនោះ ឧស្ម័នបង្ហូរទឹកភ្នែក​ត្រូវបានប្រើប្រាស់ដើម្បីបំបែកក្រុមបាតុករ​ទាំងនោះ ហើយបើតាមសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក ថា មនុស្ស១២នាក់​បានស្លាប់ ។
កាលពីថ្ងៃអាទិត្យ​នោះ ប៉ូលិសបានប្រើរថយន្ត ៣០គ្រឿង បិទផ្លូវសំខាន់ៗ គ្នុងទីក្រុង បន្ទាប់ពីចប់ការប្រកួត​បាល់ទាត់​ភ្លាមៗ ដោយខ្លាចថា នាំឲ្យមានហិង្សាណាមួយផ្ទុះឡើង​ លាយឡំចូលក្នុងបាតុកម្មដែលកំពុងអូសបន្លាយពេលនេះ ។
សូមបញ្ជាក់ថា ប្រធានាធិបតី Bashir ជាមេដឹកនាំមួយរូបដែល​ក្រាញអំណាចយូរជាងគេ​ក្នុងចំណោម​មេដឹកនាំតំបន់ប្រទេសអាហ្វ្រិក និងពិភពអារ៉ាប់ ។ គាត់បានចូលកាន់តំណែង​ក្លាយជាមេដឹកនាំអិស្លាម​ បន្ទាប់ពីរដ្ឋប្រហារយោធា​ឆ្នាំ១៩៨៩ ។
ក្នុងខែនេះ សភា​របស់ស៊ូដង់​បានគម្រោង​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែលកំណត់​រហូតដល់ឆ្នាំ២០២០ តម្រូវ​ឲ្យលោក Bashir ចុះចេញពីអំណាច ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print