ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងអំពីការព្យាករណ៍អាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដោយបញ្ជាក់ថា ស្ថានភាពអាកាសធាតុ នៅរដូវប្រាំង និងដើមរដូវរស្សាឆ្នាំ២០១៩ មិនសូវមាន អំណោយផលល្អទេ ដូច្នេះក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរពិសេសប្រជាកសិករ សូមចូលរួមថែរក្សាទឹកទុកឲ្យបានល្អ និងប្រើប្រាស់ទឹកឲ្យចំគោលដៅ ប្រកបដោយស្មារតីសន្សំសំចៃ ។

ជាមួយគ្នានេះក្រសួងក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះ បាតុ ភូតផ្គររន្ទះ និងខ្យល់កន្ដា្រក់ដែលអាចនឹងកើតមានច្រើន ពិសេសនៅក្នុងខែមេសា និងឧសភាឆ្នាំ២០១៩ ។

នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា  ឆ្នាំ២០១៩ របស់ក្រសួងធនធានទឹកនិងឧតុនិយមនៃប្រទេសកម្ពុជា ចុះថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹង ថា បន្ទាប់ពីបានធ្វើការសង្កេតតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយមសូមជម្រាបជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនឲ្យបាន ជ្រាបអំពីការព្យាករណ៍អាកាសធាតុដូចខាងក្រោមនេះ ៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print