រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានព្រមានថា អាមេរិក និងសម្ព័ន្ធមិត្ត លោកខាងលិច មិនត្រូវ បង្ករជម្លោះដោយមហិច្ឆិតា ភូមិសាស្ត្រ នយោបាយ ដោយដាក់គំនាបទៅលើរុស្ស៊ី។
លោក Sergey Lavrov បញ្ជាក់ កាលពីថ្ងៃទី២៤ខែធ្នូថា«ខ្ញុំជឿជាក់ថា មនុស្សគ្រប់រូបនៅលើពិភពលោកបានដឹងយ៉ាងច្បាស់ថា ប្រសិនបើមានសង្គ្រាមប្រដាប់អាវុធកើតឡើងរវាង មហាអំណាចយោធា អាមេរិក -រុស្ស៊ីនោះនឹងបង្ករឲ្យមានសោកនាដកម្មដល់មនុស្សជាតិទាំងមូល»។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានបញ្ជាក់ថា មិនមានភាគីណាមួយអាចទទួលបានជ័យជំនៈនៅក្នុងសង្គ្រាមបរមាណូនោះឡើយ ប៉ុន្តែសង្គ្រាមបែបនេះនិងមិនផ្ទុះឡើងជាដាច់ខាត ។
លោក Lavrov បញ្ជាក់ទៀតថា« ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត បានខិតខំពង្រីកអំណាច ទាំងភូមិសាស្ត្រ នយោបាយ ធ្វើឲ្យផ្លាស់ប្តូរទម្រង់ពិភពលោក ។ សកម្មភាពទាំងនោះ នឹងជម្រុញឲ្យមាន វិវាទកាន់តែខ្លាំង អាចឈានដល់សង្គ្រាម ប្រដាប់អាវុធ ។
មន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ថា ការបង្ករជម្លោះ តាមរយៈការបរទេសកាន់តែកើនឡើង ចំណែក កិច្ចពិភាក្សាស្វែងរកដំណោះស្រាយត្រូវបានជាប់គាំង។ វិវាទបែបនេះ នឹងបង្ករឲ្យមានជម្លោះអរូបយ៍ អាចជម្រុញ ឲ្យមានសោកនាដកម្ម ពិភពលោកទាំងមូល ។
ក្រុមអ្នកឯកទេស បានលើកឡើងថា បច្ចុប្បន្ន អាមេរិក និងរុស្ស៊ី មានអាវុធបរមាណូ ប្រហាក់ប្រហែលគ្នា គឺភាគីនិមួយៗ មាន ក្បាលគ្រាប់បរមាណូជាង៧ពាន់គ្រាប់ ។
ចំពោះរុស្ស៊ី បច្ចុប្បន្ន មានសម្ភារៈឧបករណ៍ សម្រាប់វាយប្រហារដោយអាវុធបរមាណូ ៥២៧ គ្រឿង ក្នុងនោះ មាន កាំជ្រួចមីស៊ីលឆ្លងទ្វីប យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ មីស៊ីលបរមាណូបាញ់ចេញពីនាវាមុជទឹក … ដែលបានបំពាក់ក្បាលក្រាប់បរមាណូដល់ទៅ១៤៤៤គ្រាប់។ ចំណែកអាមេរិក វិញ មានឧបករណ៍ ៦៥២ និង ក្បាលគ្រាប់បរមាណូ១៣៥០គ្រាប់ ដែលបានដាក់ឲ្យដំណើរការក្នុងជួរកងទ័ព សម្រាប់ធ្វើសង្គ្រាម ។
ចំណុចទាំងនោះហើរបើប្រទេសទាំងពីផ្ទុះសង្គ្រាមបរមាណូនោះ ជាមហន្តរាយពិត ប្រាកដដល់មនុស្សជាតិទាំង មូល ដោយគ្រាប់បែកបរមាណូនិមួយៗ អាចបំផ្លាញទីក្រុង មួយទាំងមូល ៕
ដោយ៖ មែវ សាធី