ភ្នំពេញ៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញដែល បានធ្វើឡើងនៅក្នុងវិទ្យាស្ថានជាតិអប់រំ សង្កាត់ ចតុមុខ ខណ្ឌដូនពេញ ប្រជាពលរដ្ឋបានស្នើសុំអោយ អាជ្ញាធរជួយកាប់ដើមឈើ ដែលមាន សភាពទ្រុឌទ្រោម និងមានវិធានការ ទៅលើ
ការដ្ឋានសំណង់ដែលបានសាង់សង់ធ្វើអោយប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋបណ្តាលអោយប្រះស្រាំ ។ ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ប្រជាពលរដ្ឋមិនបានលើកឡើងពីបញ្ហា ចោរកម្ម សន្តិសុខ សណ្តាប់ធ្នាប់នោះទេ។
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនេះ បានធ្វើឡើងនៅថ្ងៃអង្គារ៣រោច ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូវនិងថ្ងៃទី២៥ ធ្នូ២០១៨ ក្រោមអធិបតីភាព លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកសូ ម៉ារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌដូនពេញ ព្រមទាំងមានការចូលរូមពីប្រជាពលរដ្ឋជាង៧០០នាក់ផងដែរ។
លោក ម៉ម សារិន បានបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅថ្ងៃនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៣ចំ ណុច ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏មូលដ្ឋាន។
លោក ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនានាពេលកន្លងមក ដើម្បីអោយរដ្ឋបាលរាជធានីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមានប្រសិទ្ធភាពក្នុងនាមជាតំណាងរដ្ឋបាលសាធារណៈ។
លោកបន្តថា ៖វាទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង សម្រាប់មួយខណ្ឌៗ មានន័យថា ទាំង១២ខណ្ឌចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញនិងធ្វើឡើងចំនួន១២ដង ស្របពេលដែលឆ្នាំ២០១៨នេះរដ្ឋបាលរាជធានីភ្នំពេញបានបើកវេទិកាបានចំនួន១១ខណ្ឌរួចមកហើយ នេះជាខណ្ឌទី១២ហើយ ជាខណ្ឌចុងបញ្ចប់ផងដែរ។
លោកបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ៖ថា អ្វីដែលចាំបាច់ត្រូវតែលើកឡើង ដើម្បីអោយអាជ្ញាធរដោះស្រាយជូន ព្រោះវេទិកានេះ ក្នុងមួយឆ្នាំមានតែម្តង។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ការដោះស្រាយរាល់កង្វល់ សំណូមពរប្រជាពលរដ្ឋ គឺពិតជាដោះស្រាយមិនងាយនឹងអស់ទេ ពោលគឺតែងតែកើតមាន ដូចយើងរៀនអញ្ចឹងដែរ គឹរៀនមិនចេះបញ្ចប់នោះទេ ដូច្នេះទេក្នុងនាមអាជ្ញាធរ និងមន្ត្រីជំនញយើងត្រូវរួមគ្នាដើម្បីដោះស្រាយរាល់បញ្ហាប្រឈមដែលប្រជាពលរដ្ឋលើកឡើង។
លោកឃួង ស្រេង បានបន្តថា៖វាទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ខាងលើនេះ មានសំណួរសំណូមពរផ្ទាល់មាត់ចំនួន៥នាក់និង លាយលក្ខអក្សរចំនួន៥៩បញ្ហា ដែលនាំអោយរដ្ឋបាលរាជធានី មើលឃើញពីចំណុចខ្វះខាត ដើម្បីបន្តដោះស្រាយជូនប្រជាពលរដ្ឋ ។ ក្នុងនាមជាតំណាងប្រជាពលរដ្ឋ យើងត្រូវដោះស្រាយជូនប្រជាពលរដ្ឋដោយមានតម្លាភាព ។
ក្រៅពីនេះ លោកអភិបាលរាជធានីភ្នំពេញក៏បានជំរុញអោយលោកអភិបាលខណ្ឌដូនពេញត្រូវតែចុះទៅមើលភ្លាមៗ បើមានបណ្តឹងប្រជាពលរដ្ឋ ពោលគឺបើរឿងសំណង់ត្រូវហៅអ្នកជំនាញទៅពិនិត្យ បើពិនិត្យឃើញថា ប្រជាជនត្រូវ យើងត្រូវឃាត់សំណង់ទាំងនោះ ។ កុំបិទភ្នែក ព្រោះនេះជាកិច្ចការងាររបស់យើង ដែលត្រូវតែធ្វើជូនពួកគាត់។
ជុំវិញបញ្ហាសំរាមវិញ លោកអភិបាលរាជធានីភ្នំពេញក៏បានលើកឡើងដែរថា ចាប់ពីចូលឆ្នាំថ្មីនេះទៅ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអន្តរក្រសួងអាចនឹងមានវិធានការម៉ឺងម៉ាតបំផុត
ជាមួយនឹងអ្នកចោលសំរាមផ្តេសផ្តាសនៅតាមទីសាធារណៈ។ លោកបន្តថា ផុតចូលឆ្នាំនេះយើងក៏នឹងទៅប្រទេសចិន ដើម្បីសូមការជួយពីចិន លើការងារប្រមូលសំរាមនេះ តាមរយះការសុំរថយន្តសំអាតសម្រាម។
ពាក់ព័ន្ធនឹងរឿង អគ្គិសនី លោកអភិបាលក៏បានបញ្ជាក់បន្ថែមថា៖ អគ្គិសនីសម្រាប់ផ្គត់ផ្គង់អាជីកម្មធុនតូច នៅតាមផ្សារគឺមានតំលៃ៧៤០រៀលក្នុងមួយគីឡូវ៉ាត តែសម្រាប់អគ្គិសនីផ្គត់ផ្គង់អោយប្រជាពលរដ្ឋនៅតាមផ្ទះមានតម្លៃ៤៨០រៀក្នុងមួយគីឡូវ៉ាត នេះជាកាដូថ្មីមួយទៀតរបស់សម្តេចតជោជូនចំពោះបងប្អូនប្រជាពលរដ្ឋ។ អ្នកម៉ៅការធំពីអគ្គិសនីកម្ពុជា ត្រូវប្រញាប់ទំនាក់ទំនងជាមួយអគ្គិសនីកម្ពុជាដើម្បីអោយខាងអគ្គិសនីកម្ពុជាជួយសម្រាលលើការងារនេះ ៕ ដោយ៖ សំរិត