រាប់ថយក្រោយស្វាគមន៍ឆ្នាំមហាលាភ ២០១៩ នៅសាលមហោស្រព NABAនិងរីករាយជាមួយការផ្តល់ជូនសន្ធឹកសន្ធាប់!

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ៖ត្រៀមខ្លួនស្វាគមន៍ឆ្នាំថ្មីឆ្នាំសកលនៅក្នុងកំពូលព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំនៅណាហ្គាវើលដ៍ ចាប់ពីម៉ោង ១០ យប់ ថ្ងៃទី ៣១ ធ្នូ នៅសាលមហោស្រពលំដាប់ពិភពលោក NABA ដែលចូលរួមសម្តែងដោយកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា​។ ទស្សនាដោយសេរី!

តន្ត្រីឆ្លងឆ្នាំដ៏មហស្ចារ្យនេះ ចូលរួមសម្តែងដោយកំពូលចម្រៀង លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា និងតារាចម្រៀងដែលទើបនឹងរះ កញ្ញា “តី” រួមនឹងពិធីករពេញនិយម លោក យឹម ណារ៉ា និងកញ្ញា គង់ វង្សយ៉ាទី ព្រមទាំងអ្នកសម្តែងអន្តរជាតិប្រចាំណាហ្គាវើលដ៍ផងដែរ។ អញ្ជើញមកមុន បានកន្លែងអង្គុយពិសេសមុនដើម្បីទស្សនាការសម្តែង និងច្រៀងនៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា។

បង្កើតអនុស្សាវរីយ៍ល្អៗនៅក្នុងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី និងពិសាម្ហូបឈុតប្រពៃណីចិននៅភោជនីយដ្ឋានប្រណីត Hall of Golden Chimes ខណៈលោកអ្នកអាចទស្សនាទេសភាពដ៏ស្រស់ស្អាតនៃឱកាសឆ្លងឆ្នាំនៅខាងក្រៅ។ ជម្រើសមួយទៀតលោកអ្នកអាចរីករាយពិសាម្ហូបឈុតពិសេសពេលល្ងាច៤មុខនៅភោជនីយដ្ឋានប្រណីតបារាំង Le Gourmet ឬពិសាអាហារប៊ុហ្វេអន្តរជាតិនៅភោជនីយដ្ឋានប្រណីត 2Pangea ឬ Pangea ។  ​

ណាហ្គាវើលដ៍ ក៏ផ្តល់ជូននូវកម្មវិធីកម្សាន្តដ៏សម្បូរបែបផងដែរក្នុងឱកាសស្វាគមន៍ឆ្នាំមហាសំណាង ២០១៩។ រាំលេងកម្សាន្តនៅក្លឹបដាលីនដាលីន ឬនៅ F Club ។ ពិសេស លោកអ្នកអាចកក់បន្ទប់ឯកជនខារ៉ាអូខេវីអាយភីប្រណីតនៅខារ៉ាអូខេ Club 88 ឬ Club 888 ក៏បាន។

កុំភ្លេចខកខានឱកាសទស្សនាការសម្តែងសិល្បៈអបអរបុណ្យណូអែលនៅសាលមហោស្រព NABA ចាប់ពីម៉ោង ៨ យប់ពីថ្ងៃព្រហស្បតិ៍ដល់អាទិត្យមុនការសម្តែងត្រូវបានបញ្ចប់នៅថ្ងៃទី ៣០ ខែធ្នូ។ ការសម្តែង ៤៥ នាទីដ៏ប្លែក និងអស្ចារ្យសម្រាប់គ្រប់វ័យ រួមទាំងកុមារផងដែរនេះ មានផ្តល់ជូនសំបុត្រឥតគិតថ្លៃនៅណាហ្គាវើលដ៍។ បន្ទាប់ពីទស្សនាការសម្តែងរួច ពុកម៉ែ ពូមីង និងបងប្អូនទាំងអស់អាចមកពិសាប៊ុហ្វេបង្អែមដ៏ឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋាន 2Pangea ទល់មុខសាលមហោស្រព NABA ។ ទទួលយកនូវភាពសប្បាយរីករាយកម្រិតកំពូលរហូតដល់ចុងខែធ្នូនៅណាហ្គាវើលដ៍!

អំពីណាហ្គាវើលដ៍ ៖

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង១.៦៥៨ បន្ទប់ភោជនីយដ្ឋានបានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរសាលមហោស្រពNABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២  ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ។ សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

ទស្សនាមហាព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដោយសេរីនៅសាលមហោស្រព NABA ចាប់ពីម៉ោង ១០ យប់ ៣១

មកមុន បានកន្លែងអង្គុយពិសេសមុននៅ NABA សាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា

អាហារប៊ុហ្វេអន្តរជាតិពេលល្ងាចនៅភោជនីយដ្ឋាន2Pangea តម្លៃ ៣៩ដុល្លារសម្រាប់ ២នាក់

កម្មវិធីជប់លៀងអបអរឆ្នាំថ្មីនៅក្លឹបដាលីនដាលីនរបស់ណាហ្គាវើលដ៍

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print