ខេត្តរតនគិរី៖ រថយន្តឡង់គ្រីស័រកាត់ទ្រុងកែច្នៃដឹកឈើប្រណិតពេញប្រៀបចេញពីភូមិសមុទ្រលើឃុំសេដា ស្រុកលំផាត់ខេត្តរតនគិរីឆ្លងកាត់ក្បែរស្នាក់ការសមត្ថកិច្ចស្រុកបរកែវឆ្ពោះមកចូលតាមច្រករបៀងក្បែរច្រកទ្វារអន្តរជាតិអូរយ៉ាដាវបានយ៉ាងរលូន។
ជាក់ស្តែងកាលពីព្រឹកព្រលឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ មានរថយន្តដឹកឈើមួយគ្រឿងម៉ាកឡង់គ្រីស័រកែច្នៃដែលត្រូវបានគេស្គាល់ឈ្មោះ ទី ភេទប្រុស ជាឈ្មួញដឹកឈើជាយូឆ្នាំមកហើយមិនត្រូវបានស្ថាប័នសមត្ថកិច្ចជំនាញពាក់ព័ន្ធទប់ស្កាត់និងបង្ក្រាបឡើយ ដោយសារជាឆ្នាំងបាយរបស់ខ្លួនទើបមិនធ្វើការបង្ក្រាបបែបនេះ។ បើរថយន្តដឹកឈើមួយគ្រឿងនេះមិនបានចូលទៅបង់លុយឲ្យសមត្ថកិច្ចវិញនោះទេ គេនិងធ្វើការបង្ក្រាបភ្លាមៗ ដើម្បីយកស្នាដៃឲ្យថ្នាក់លើបានដឹងថាខ្លួនបានធ្វើការទប់ស្កាត់បង្ក្រាបរថយន្តដឹកឈើនេះ។
ចំណែកលោក សុឹម លិន អភិបាលរងស្រុកអូរយ៉ាដាវ ជាប្រធានគណ:កម្មាធិការទប់ស្កាត់បទល្មើសព្រៃឈើ សារព័ត៌មានយើង មិនអាចទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទកាលពីព្រឹកព្រលឹមថ្ងៃទី២៧ខែធ្នូនេះបានទេ ដោយលោកមិនលើកទូរស័ព្ធ។
បើតាមប្រភពពីក្រុមឈ្មួញដឹកឈើបន្តិចបន្ទួចបានត្អូញត្អែថា ពួកគាត់រកស៉ីដឹកឈើសព្វថ្ងៃនេះមិនចំណេញទេ ដោយសារសមត្ថកិច្ចយាមតាមដងផ្លូវយកច្រើនពេក បើគាត់ឲ្យតិចមិនយកទេ សមត្ថកិច្ចនិយាយថាបើមិនរកចំណេញទេឈប់រកស៉ីទៅ។
សូមបញ្ជាក់ថា សមត្ថកិច្ចដែលយាមនៅតាមដងផ្លូវជាតិលេខ៧៨ ចាប់ពីក្រុងបានលុងរហូតដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មានប្រមាណ៧០ ស្ថាប័ន ដែលសមត្ថកិច្ចទាំងនេះបានទទួលលាភសក្តារពីក្រុមឈ្មួញដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាម ប៉ុន្តែរថយន្តណាមិនបានចូលបង់លុយឲ្យ ហើយបើកគេចពីសមត្ថកិច្ចដែលយាមនៅតាមដងផ្លូវនោះគេនិងធ្វើការចុះបង្ក្រាបភ្លាមៗតែម្តង៕
ដោយ៖ សហការី