នាយឧត្តមសេនីយ៍ វង្ស ពិសេន បើកកិច្ចប្រជុំចុងក្រោយរបស់អនុគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសង្គ្រោះបន្ទាន់ សម្រាប់ពិធីសម្ពោធ វិមានឈ្នះ ឈ្នះ

ចែករំលែក៖

ភ្នំពេញ៖ វេលាម៉ោង៨:៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីបើកកិច្ចប្រជុំជាបន្តបន្ទាប់ដើម្បីលើកផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅទីកន្លែងប្រារព្ធពិធីសម្ពោធវិមានឈ្នះ ឈ្នះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសង្គ្រោះបន្ទាន់នៃគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយនយោបាយឈ្នះ ឈ្នះ បានបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យជាលើកចុងក្រោយនូវផែនការការពារ និងការប្រគល់ភារកិច្ចបន្ថែមជូនថ្នាក់ដឹកនាំ និងសមាជិកនៃអនុគណៈកម្មការ។ ពិធីប្រជុំនេះត្រូវបានប្រារព្ធនៅសាលប្រជុំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ និងអស់លោកជាច្រើនរូបទៀតដែលជាអនុប្រធាន និងសមាជិកនៃអនុគណៈកម្មការ៕ ខេមរា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print