ល្ងាច​​ថ្ងៃ​អាទិត្យ​នេះ​ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់រង្វាន់ជ័យលាភី កីឡាវាយកូនហ្គោល និងជប់លៀងអបអរសាទរខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ នៅល្ងាចថ្ងៃ៨រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ជ័យលាភី កីឡាវាយកូនហ្គោល និងជប់លៀងអបអរសាទរខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារ ហ្គាឌិន ស៊ី ធី។

ការប្រកួតកីឡាវាយកូនគោល និងពិធីជប់លៀងនេះគឺដើម្បី អបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» ដែលបានសម្ពោធកាលពីម្សិលមិញ និងអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយ ឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន​។ តាមរយៈនយោបាយ ឈ្នះ ឈ្នះ នេះបាននាំមកនូវការបង្រួបបង្រួមជាតិ ការបញ្ចប់សង្រ្គាមស៊ីវិល ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។

គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង៦:៣០ ល្ងាច ពីសណ្ឋាគារហ្គាឌិនស៊ីធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print