ខ្សឹបដាក់ត្រចៀក៖ ព្រហើនមែន…លោកស្នងការផ្កាយ១ កែវ ចិន្តា ដឹកឈើ២គោយន្តកែច្នៃ ពីឡង់ណេះ មកទំលាក់ដាក់ឡានសាំយ៉ុងបីគ្រឿងនៅពូត្រំភូមិថ្មី ត្រៀមចេញទៅវៀតណាមតាមស្រុកស្នួល ខេត្តក្រចេះ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ តើលោកផ្កាយ២ ស្នងការនគរបាលខេត្តមណ្ឌលគិរី ឡោ សុខា ហ៊ានចាប់ឈើ លោកស្នងការរង ផ្កាយ១ កែវ ចិន្តា ហៅ(ធូ) ដឹកឈើ២គោយន្តកែច្នៃ ពីឡង់ណេះ មកទំលាក់ដាក់ឡានសាំយ៉ុងបីគ្រឿងនៅពូត្រំភូមិថ្មី ក្នុងបទល្មើសជាក់ស្តែងទេ..??? បើមានគេបាននិយាយពេញៗមាត់ថា៖ លោកផ្កាយ២ ស្នងការនគរបាលខេត្តមណ្ឌលគិរី ឡោ សុខា មិនត្រឹមតែមិនចាប់ទេ ថែមទាំងការពារ ទុកឱកាសអោយលោក កែវ ចិន្តា ហៅ(ធូ) ប្រមូលសេដ្ឋកិច្ចពីបទល្មើសព្រៃឈើ តាំងពីនៅតំណែងជានាយការិយាល័យ អត្តសញ្ញាប័ណ្ណ រហូតដល់ជួយជ្រោមជ្រែងរត់ការលើកបន្តុបបានឡើងជាស្នងការរង ទទួលបន្ទុកព្រំដែន មានអំណាចពេញដៃនិងបង្កើនមុខរបរឈើល្មើសច្បាប់កាន់តែខ្លាំងទៀតផង។
ប្រភពលួចទម្លាយដោយខ្សឹបចំៗថា៖ មុននេះបន្តិចនាវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ លោកស្នងការផ្កាយ១ កែវ ចិន្តា បានអោយដៃជើងរបស់ខ្លួនដឹកឈើ២គោយន្តកែច្នៃ ពីឡង់ណេះ មកទំលាក់ដាក់ឡានសាំយ៉ុងបីគ្រឿងនៅពូត្រំភូមិថ្មី ហើយលើកដាក់ឡានសាំយ៉ុង៣គ្រឿងត្រៀមចេញទៅស្រុកស្នួល ខេត្តក្រចេះនាយប់រំលងធ្រាត្រ ខណៈលោកស្នងការផ្កាយ១ កែវ ចិន្តា សម្រុកដឹកឈើយ៉ាងជោគជ័យរាល់យប់ តាំងពីថ្ងៃដែលក្រុមអ្នកកាសែត និងសមត្ថកិច្ចដេញឡានឈើបណ្តាលអោយក្រឡាប់ច្រើនត្រឡប់ និងមនុស្ស៤នាក់រងរបួស ហើយលោកស្នងការរង សូ សុវណ្ណ ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៤នាក់នោះ។
អ្នកជិតខាងរស់នៅ ម្តុំពូត្រំភូមិថ្មី បាននិយាយដោយចំអក និងស្អប់ខ្ពើមថា៖ លោកស្នងការផ្កាយ១ កែវ ចិន្តា ហៅ(ធូ) ព្រហើនមែន ខ្លួនជាមេសមត្ថកិច្ចមានតួនាទីបង្ក្រាបបទល្មើសបែជាមករកសុីបទល្មើសព្រៃឈើល្បីពេញខេត្តមណ្ឌលគិរី ហើយលោកស្នងការបើកភ្នែកមើលធ្វើព្រងើយ ,ចៅហ្វាយខេត្តមើលមិនឃើញថែមទៀត។ ដោយឡែកសមត្ថកិច្ច ជំនាញ អាជ្ញាធរជាច្រើនស្ថាប័នទទួលកញ្ចប់សំងំសុខ របៀបកន្ទេលធំបន្លំដេកនោះ។
មន្ត្រីនគរបាលខេត្តបានរំលឹកថា៖ លោកស្នងការរង ផ្កាយ១ កែវ ចិន្តា ហៅ(ធូ) ជាស្នងការរង ជំនាញរកសុីឈើ ដឹកឈើ រត់ការឈើ ប្រមូលសេដ្ឋកិច្ចពីបទល្មើសឈើអោយលោកផ្កាយ២ស្នងការ គឺជាមនុស្សចង់អស់សាច់ទៅហើយ ខណៈគ្រប់ស្នងការមកកាន់តំណែង គឺខាងបុគ្គលិក អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃតែងហៅសួជាច្រើនដង ករណីពាក់ព័ន្ធនិងបទល្មើសរកសុីឈើ តែជាលទ្ធផល លោកស្នងការរង ផ្កាយ១ កែវ ចិន្តា ហៅ(ធូ) នៅតែមានមុខរកសុីមុខរបរនេះ ដែលមានលោកផ្កាយ២ស្នងការ ឡោ សុខា ជាបង្អែកដ៏រាំងមាំ។ នេះបើតាមគេលួចខ្សឹបខ្សៀវមួយរយៈនេះ ខណៈលោកស្នងការសំឡឹងឃើញប្រយោជន៍នោះដែរ។
នាយឧត្តមសេនីយ៏ អគ្គស្នងការនគរបាលជាតិ ក៏ដូចជាលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ជួយចាត់ចែងក្នុងរឿងនេះផង គឺមិនសមភ្នែករាស្ត្រ បើអ្នកមានសមត្ថកិច្ចជាមេក្លោងរកសុីបទល្មើសឈើនោះ៕

ដោយ៖ ខ្សឹបដាក់ត្រចៀក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print