នៅយប់នេះប្រទេសជុំវិញពិភពលោក បានរៀបចំពីធីឆ្លងឆ្នាំ ដោយមានកម្មវិធីសប្បាយយៗជាច្រើន ។ ពេលនោះដែរក៏ជាឱកាស នៅក្នុងការវាយប្រហារ របស់ក្រុមភេរវកម្ម ដែលបានបង្កប់ខ្លួននៅគ្រប់ទិសទី ពិសេសគឺបណ្តាប្រទេសលោកខាងលិច ដែលជាគោលដៅវាយប្រហារ ធំបំផុត របស់ក្រុមភេរវកម្ម។
ដើម្បីឆ្លងឆ្នាំប្រកបដោយសប្បាយរីករាយ ប៉ូលិសទីក្រុងញ៉ូវយ៉ក បានប្រកាសថា នឹងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដើម្បីតាមដាននៅតំបន់ផ្សេងៗ ដែលមានពិធីឆ្លងឆ្នាំ។ យន្តហោះឌ្រូនអាចតាមដានបានយ៉ាងច្បាស់នៅពីលើ ប្រសិនបើមានភាពចលាចលកើតឡើង នឹងអាចដោះស្រាយឲ្យបានទាន់ពេលវេលា ។
ដើម្បីធានាដល់សុវត្ថិភាព ពលរដ្ឋ និងការសម្បាយឆ្លងឆ្នាំពេញលេញ ប្រធានការិយាល័យសន្តិសុខលោក Terence Monahan បានប្រកាសថា យន្តហោះឌ្រូនដែលបំពេញការ ងា គឺមានខ្សែចងជាប់ជាមួយអាគារខ្ពស់ៗ ដើម្បីឲ្យហោះហើយ ក្នុងតំបន់ដែលបានកំណត់ទុក។
តាមអនុប្រធាន គណកម្មការ ប្រឆាំងភេរវកម្ម លោក John Miller បានបញ្ជាក់ថា យន្តហោះឌ្រូន នឹងជួយដល់ កម្លាំងសន្តិសុខ អាចដឹកនៅកន្លែងដែលមានភាពចលាចលកើតឡើង ក៏ដូចជាបញ្ជូនកាម៉ារ៉ាសន្តិសុខទៅកាន់ទីនោះបានឆាប់បំផុត ។ ប៉ូលិសទីក្រុងញ៉ូវយ៉កបង្ហាញការជឿជាក់ថា និង មិនមានការគំរាមកំហែង កើតឡើងនៅក្នុងឱកាសឆ្លងឆ្នាំនេះឡើយ ។
នេះជាលើកទីមួយដែលទីក្រុងញ៉ូវយ៉កប្រើប្រាស់ឧបករហោះហើរគ្មានមនុស្សបើក ដើម្បី ត្រួតពិនិត្យសន្តិសុខ ។ទន្ទឹមនឹងនោះក៏មាន កម្លាំងសន្តិសុខ ប្រមាណ៧ពាន់នាក់ បានដាក់ពង្រាយការពារនៅគ្រប់ទិសទី ក្នុងតំបន់ ។ តាមការវាយតម្លៃ នៅក្នុងទីលានឆ្លងឆ្នាំក្នុងទីក្រុងញ៉ូវយ៉ក និងមានពលរដ្ឋចូលរួមយ៉ាងតិច២លាននាក់ ។
ក្រៅពីនេះប្រទេសអូស្ត្រាលី បារាំង អង់គ្លេស អាល្លឺម៉ង់… បានបង្កើនការការពារសន្តិសុខ បញ្ជៀសរឿងអាក្រក់កើតឡើងនៅដើមឆ្នាំ២០១៩ ៕
ដោយ៖ មែវ សាធី