ជនភៀសខ្លួន​ប្រមាណ៦៩​នាក់ត្រូវបានសង្គ្រោះ​នៅប្រទេស Malta

ចែករំលែក៖

ទាហានជើង​ទឹក​បាននិយាយថា ៖ជនភៀសខ្លួនយ៉ាងតិច​៦៩នាក់​ត្រូវបានសង្គ្រោះ​ពីទូក​ឈើ​មួយ កាលពីថ្ងៃទី៣០ ខែធ្នូ នៅប្រទេស Malta តំបន់សហគមន៍អឺរ៉ុប ខណៈដែល​៤៩នាក់ផ្សេងទៀត​បាននិងកំពុង​រង់ចាំជំនួយ ។
ក្រុមជនភៀសខ្លួន​ទាំងនេះ បានធ្វើដំណើរ​នៅលើផ្ទៃទឹក​រាប់រយម៉ៃ នៅភាគនិរតី នៃប្រទេស Malta ហើយបានដង្ហើយ​ស្វែងរកជំនួយ ពេលនោះ កម្លាំង​ទាហានជើងទឹក​របស់ប្រទេសនេះ ក៏បញ្ចេញនាវា​ទៅជួយដល់​ជនភៀសខ្លួនទាំងនោះ ។
ដំណាលគ្នានេះដែរ អង្គការ Sea-Eye អាល្លឺម៉ង់ បានប្រកាស​ថា ក្រុមរបស់ខ្លួនបានជួយសង្គ្រោះ​ជនភៀសខ្លួន​២៤នាក់ផងដែរ តាមការដង្ហើយរកជំនួយ ។ នាវាដោតទង់ជាតិអាល្លឺម៉ង់​ក៏បានសង្គ្រោះ​ផងដែរ​ជនភៀសខ្លួន​១៧នាក់មកពី អាហ្វ្រិកខាងលិច កាលពីថ្ងៃសៅរ៍ ពីផ្ទៃសមុទ្រអន្តរជាតិ ឈូងសមុទ្រលីប៊ី។
នាវាដោតទង់ជាតិ​ ហុល្លង់ នៃក្រុម​ Sea-Watch បានសង្គ្រោះជនភៀសខ្លួន៣២នាក់ កាលពីថ្ងៃទី២២ ធ្នូ ក្នុងនោះ​មានជនភៀសខ្លួន​មកពីនីហ្សេរីយ៉ា លីប៊ី និង Ivroy Coast ។
សូមបញ្ជាក់ថា របាយការណ៍​អង្គការ​ជនភៀសខ្លួនអន្តរជាតិ(IOM) បានរកឃើញថា ចាប់តាំងពីដើមឆ្នាំមកដល់ចុងឆ្នាំ២០១៨នេះ ​ជនភៀសខ្លួនប្រហែល១៣០០នាក់​បានបាត់បង់ជីវិត ខណៈព្យាយាម​ភៀសខ្លួនទៅកាន់​ប្រទេសអ៊ីតា និង Malta នោះ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print