រថយន្តកូរ៉េបេីកបុកម៉ូតូសិស្សសាលារុញផ្ទប់រថយន្តមួយគ្រឿងទៀត

ចែករំលែក៖

ភ្នំពេញៈ រថយន្តកូរ៉េមួយគ្រឿងបេីកបរក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុកម៉ូតូសិស្សសាលាពីក្រោយរុញទៅផ្ទប់រថយន្តមួយគ្រឿងទៀតបណ្តាលអោយរងរបួសធ្ងន់ស្រាល ៣នាក់កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃព្រហស្បតិ៍​ ១២រោច​ ខែមិកសិរ​ ឆ្នាំច​សំរឹទ្ធ​ស័ក​ពស​២៥៦២​ ត្រូវនិងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវទំបន់កប់ស្រូវ​ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះជាអ្នកបើកបរឈ្មោះ ជា រ៉ាវី ភេទប្រុស អាយុ១៦ឆ្នាំ សិស្សថ្នាក់ទី១០ វិទ្យល័យជម្ពូវ័ន មានទីលំនៅ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រងរបួសធ្ងន់ ។ រួមដំណើរដោយឈ្មោះ បៀន បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស រៀនថ្នាក់ទី១០ វិទ្យាល័យជម្ពូវ័ន មានទីលំនៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ៣ រងរបួសធ្ងន់ និងឈ្មោះ ឡាញ់ រ៉ូហ្សា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១០ ជាមួយគ្នា មានទីលំនៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ៣ រងរបួសស្រាល ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ យុវជនរងគ្រោះទាំង៣នាក់  ម៉ាកហុងដា សេ១២៥ សេរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AR-4093 ជិះគ្នា៣នាក់​ ឌុបគ្នាទៅសាលារៀន ធ្វើដំណើរតាមទំនប់កប់ស្រូវក្នុងទិសដៅ ពីជើងទៅត្បូង ដោយបើកតាមពីក្រោយរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយឃ្លប់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-7082 ស្រាប់តែចំណុចខាងលើ ត្រូវបានរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ទ្រុង ពាក់ស្លាកលេខ ភ្នំពេញ 3B-7228  បើកពីជើងទៅត្បូង ស្របគ្នាបុកពីក្រោយម៉ូតូរុញផ្ទប់ចូលរថយន្តឃ្លប់ បណ្តាលឲ្យម៉ូតូគៀបជាប្រឡោះកណ្តាល មនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ។
ក្រោយកើតហេតុ ជនរងគ្រោះ ទាំង៣នាក់ត្រូវបាន មិត្តភក្តិ ក្រុមគ្រួសារ ដឹកតាមម៉ូតូផ្ទាល់ខ្លួនទៅពេទ្យដោយខ្លួនឯង ចំណែករថយន្ត២គ្រឿង ម៉ូតូមួយគ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងរួច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ រងចាំដោះស្រាយពេលក្រោយ  ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print