ស្លាប់៤នាក់ និង១៦នាក់ទៀតរងរបួសធ្ងន់ ដោយសាររថយន្តធុនធំ បើកបុកនិងកិននៅវៀតណាម (មានវីដេអូ)

ចែករំលែក៖

https://youtu.be/gWfMoqpvlP4

វៀតណាម ៖ ប៉ូលិស​រកឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើកបររថយន្តធុនធំជ្រុលបុក​ម៉ូតូ​ច្រើន​គ្រឿង​កំពុងចតចាំភ្លើងស្តុក ​នៅ​ខេត្តឡុងអាន់ ប្រទេសវៀតណាម​ កាលពី​ថ្ងៃ​ពុធ​ទី​២​ ខែមករា ឆ្នាំ២០១៩ គឺមានមនុស្ស៤​នាក់​ស្លាប់​ និង​១៦​នាក់​ទៀតរងរបួស​ធ្ងន់ធ្ងរ ។

ប៉ូលិសថា ការស្លាប់មនុស្ស៤នាក់ និងច្រើននាក់ទៀតរងរបួស គឺដោយសារតែអ្នកបើកបររថយន្ត​ធុនធំមួយគ្រឿង បាត់បង់ការគ្រប់គ្រងស្មារតីបណ្តាលឲ្យការបញ្ជាចង្កូតលែងបាន ក៏ជ្រុល​បុក​ចូល​ហ្វូង​អ្នកជិះ​ម៉ូតូ​​យ៉ាងហោច ណាស់​ចំនួន​២០​គ្រឿង​នៅ​កន្លែង​ភ្លើង​ចរាចរណ៍​ ស្ថិតនៅ​ផ្លូវបំបែក​មួយ​ ក្នុង​ស្រុក​ប៊ិនឡុក មានចម្ងាយ​៦០​គីឡូ ម៉ែត្រ​ពី​ភាគ​និរតី​ នៃ​ទីក្រុង​ហូជីមិញ​ ប្រទេសវៀតណាម។ ​

តាមរយៈវីដេអូឃ្លីបដ៏រន្ធត់ឃើញថា ​ម៉ូតូ​ជាច្រើន​គ្រឿង​ត្រូវបាន​រថយន្ត​កិន​អូស​ទៅ​ជាង​១៥០​ម៉ែត្រ មុនពេល​រថយន្ត​ដឹកទំនិញ​នេះ​ឈប់​ ធ្វើឲ្យម៉ូតូ​ជាច្រើន​គ្រឿង​បាន​ខូច​យ៉ាងខ្លាំង​ និង​មនុស្ស​៤​នាក់​បាន​ស្លាប់​និង​១៦​នាក់​ផ្សេងទៀត​បាន​រងរបួសធ្ងន់ ​។

​ការស៊ើបអង្កេត​ពីដំបូង​បាន​បង្ហាញថា អ្នកបើករថយន្ត​នេះបាន​ព្យាយាម​បន្ថែម​ល្បឿន​ដើម្បីឱ្យ​ឆ្លង​ផុត​ភ្លើង​ចរាចរណ៍​​នេះ នៅមុន​ពេល​វា​បាន​លោត​ភ្លើងពណ៌​ក្រហម​ ។ ទោះយ៉ាងណា​ប៉ូលិសបាន​កំពុង​បន្តធ្វើ​ការស៊ើប អង្កេតរក​អ្នកបើករថយន្ត​បង្កហេតុនេះ ខណៈ​រត់គេចខ្លួន​មិនទទួលខុសត្រូវចេញពី​កន្លែងកើតហេតុ​នេះ​ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print