ក្រោយរយៈពេលស្ងប់ស្ងាត់បានមួយរយៈ បន្ទាប់ពីអាមេរិកប្រកាសដកទាហានចេញពីទឹកដីស៊ីរី រុស្ស៊ីបានចាប់ផ្តើមបើកការវាយប្រហារទៅលើ ក្រុមភេរវកម្ម ដោយសារតែក្រុមនេះបានចាប់ផ្តើមធ្វើសកម្មភាព នឹង រីកធំឡើងជាថ្មីនោះ ។
កម្លាំងជើងអាកាសរុស្ស៊ីបាញ់ប្រហារតាមអាកាស នៅក្នុងប្រទេសស៊ីរី ដែលគោលដៅទៅលើទីក្រុងដែលគ្រប់គ្រងដោយក្រុមឧទ្ទាម Jihadist នៅក្នុងតំបន់ភាគខាងលិចទីក្រុង Aleppo ។
ប្រភពព័ត៌មានពីយោធាស៊ីរីបានឲ្យប្រភពព័ត៌មានដឹងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ថា កម្លាំងជើងអាកាស រុស្ស៊ីបានទម្លាក់គ្រាប់នៅទីតាំងបង្កើតថ្មីរបស់ក្រុម Tahrir Al-Sham ស្ថិតនៅក្នុងទីក្រុង Dart Izza, Kafr Naha, និងSheikh Suleiman ។
ប្រភពបញ្ជាក់ថា មូលហេតុដែលកងទ័ពអាកាសរុស្ស៊ីវាយប្រហារគោលដៅទាំងនោះ គឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារទ្រង់ទ្រាយធំពីសំណាក់ក្រុមឧទ្ទាម Hay’atTahrir Al-Sham មកលើទីតាំងភាគខាងលិច Aleppo ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។
ក្រុមHay’atTahrir Al-Sham បានដណ្តើមកាន់កាបភាគច្រើនដែនដីខាងលិចAleppo ក្នុងសប្តាហ៍នេះ ក្រោយវាយប្រហារទ្រង់ទ្រាយធំប្រឆាំងអតីតសម្ព័ន្ធមិត្តរបស់ពួកគេមកពី HarakatNouriddeen Al-Zinki។
តាមការបញ្ជាក់បានឲ្យដឹងថា ក្រុមឧទ្ទាមដែលគាំទ្រដោយទួរគីនេះបាននិងជិតបញ្ចូលគ្រប់គ្រងទាំងស្រុងហើយ ភាគខាងលិចទីក្រុង Aleppo ដែលពួកគេដណ្តើមបាននោះ ៕