ព្រឹកថ្ងៃសៅរ៍នេះ អាជ្ញាធរខេត្តកោះកុងជម្លៀសក្រុមអាជីវករទៅរកទីទួលមានសុវត្ថិភាព ដោយសារទឹកសមុទ្រ ជន់ជោរ និងមានខ្យល់បក់បោកខ្លាំង បង្កើតជារលកធំៗ វាយប្រហារតូបលក់ដូរ និងលំនៅដ្ឋាន

ចែករំលែក៖

ខេត្តកោះកុង ៖ ស្របពេលដែលមន្ត្រីព្យាករអាកាសធាតុ នៃក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី២ ខែ មករា ឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសជូនដំណឹងបញ្ជាក់ថា ចាប់ពីថ្ងៃទី២-៤ ខែមករា ឆ្នាំ២០១៩នេះ សូមប្រជានេសាទ និងអ្នកដែលមានបំណងទៅកម្សាន្តនៅតាមកោះនានា ក្នុងដែនសមុទ្រកម្ពុជាឲ្យផ្អាកសកម្មភាពដើម្បី ចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ខណៈដែលក្រុមព្យាកររកឃើញថា ឥទ្ធិពលនៃព្យុះប៉ាប៊ុកពីសមុទ្រ ចិនខាងត្បូងនឹងអាចធ្វើឲ្យផ្ទៃសមុទ្រកម្ពុជាមានរលកធំៗ និងខ្ពស់ៗព្រមទាំងមានធ្លាក់ភ្លៀងផងដែរ ។

នៅឯខេត្តកោះកុងឯណេះវិញ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែមករានេះ អាជ្ញាធរសមត្ថកិច្ចបានធ្វើការជម្លៀសក្រុមអាជីវករទៅរកទីតាំងដែលមានសុវត្ថិភាពជាបណ្តោះអាសន្ន រង់ចាំស្ថានភាពត្រឡប់មករកភាពដើមវិញ ។ ការជម្លៀសដោយសារតែមានទឹកសមុទ្របានជន់ជោរ និងមានខ្យល់បក់បោកខ្លាំង បង្កើតជា រលកធំៗ វាយប្រហារតូបលក់ដូរ និងលំនៅដ្ឋានរបស់អាជីវករ និងប្រជាពលរដ្ឋ នៅឆ្នេរបាក់ខ្លង ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print