ផ្អើលពេញហ្វេសប៊ុក កូនលោកផ្កាយ៤ អាយុ២០ឆ្នាំ រៀនមិនចប់ថ្នាក់ទី១២ផង ជានាយនគរបាលជាតិ ពាក់ស័ក្តិ៤ ទៅហើយ

ចែករំលែក៖

ភ្នំពេញ៖ រឿងប្លែកៗ ត្រូវបានទម្លាយចេញ សុទ្ធតែកើតឡើងដោយភាពមិនប្រក្រតី បន្ទាប់ពីហាងឆេង ក្របខណ្ឌចូលនគរបាលជាតិឡើងថ្លៃ ហើយបញ្ហាបក្ខពួក សែស្រឡាយ អ្នកធំលើកបន្តុបកូនអោយឡើងធំទាំងមិនគ្រប់អាយុ រៀនបានតិច តែស័ក្តិពេញស្មា រហូតដល់ផ្អើលពេញហ្វេសប៊ុក ស្របពេលកម្ពុជាបច្ចុប្បន្នជាសម័យជឿនលឿន ប្រជាជនមានការយល់ដឹងច្រើនក៏បង្ហោះរឿងមិនប្រក្រតីទាំងនេះពេញហ្វេសប៊ុក ល្បីដល់យុវជនវ័យក្មេងពាក់ស័ក្តិដឹងថាលោកផ្កាយ៤ថែមទៀត។
មានមន្ត្រីនគរបាលចាស់ទុំ ចូលធ្វើការយូរឆ្នាំតែស័ក្តិក្រិនបានរិៈគន់ថា៖ ពុទ្ធោអើយ មើលចុះ…កូនក្មេងទើបចូលក្របខណ្ឌនគរបាលជាតិឆ្នាំ២០១៧ ទាំងមិនទាន់ រៀនចប់ថ្នាក់ទី១២ សោះ បានពាក់ស័ក្តិ៤ ខ្លាំងមែនកូនលោកផ្កាយ៤….??? ។
បន្ទាប់មកឮថា៖ ករណីនេះ គឺលោក
វីល្លាម គង្គ័ នឹងសុំឲ្យ សម្ដេចក្រឡាហោម ស ខេង បំភ្លឺ  លើ ករណី កូន ប្រុស នាយឧត្តមសេនីយ៍ ម្នាក់  ពាក់សក្ត័ ៤ ទាំងមិនទាន់ រៀនចប់ថ្នាក់ទី១២ ដើម្បីអោយមហាជន ពិសេសក្រុមអ្នកលេងហ្វេសប៊ុកអស់ចំងល់។
គួរំលឹកថា៖ លោក សុខ សវណ្ណ វឌ្ឍនា សាប៊ុងហៅ វីល្លាម គង្គ័   ប្រធាន គណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់បានថ្លែងថា៖ ករណី ក្មេងប្រុសម្នាក់ អាយុ ប្រមាណជា ២០ ឆ្នា  ពាក់សក្ត័ ៤  ក្នុងនាម លោក សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ជា   នឹង សាកសួរ ទៅ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងពេលឆាប់ៗ លើករណី នេះ ។
ការប្រកាសរបស់លោក លោក សុខ សវណ្ណ វឌ្ឍនា សាប៊ុង  បានធ្វើឡើង  ក្រោយពីមហាជនអ្នកលេងហ្វេកបុក ចែកចាយរូបថត និង រិះគន់ ឡើងព្រោងព្រាតទៅលើ    យុវជនម្នាក់  ពាក់ស័ក្តិ ៤ទាំងក្មេងបំផុត  និងបាន សួរ គ្នាទៅវិញទៅមកថាតើ   «គាត់ជាអ្នកណា? ចូលធ្វើប៉ូលិសតាំងពីឆ្នាំណា? មានបទពិសោធន៍ សមត្ថភាព និងគុណសម្បត្តិអ្វីខ្លះ ទើបអាចពាក់ស័ក្ត៤ទាំងក្មេងបែបនេះ?។
ប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា ក្មេងប្រុសដែលពាក់សក្ត័ ៤ នេះ មាន   ឈ្មោះ ណយ សុភារុណ មានឋានន្តរស័ក្តិថ្នាក់ វរសេនីយត្រី និងមានមុខតំណែង ជានាយរងការិយាល័យ។ លោកវរសេនីយត្រី ណយ សុភារុណ ត្រូវ ជាកូនប្រុសពៅរបស់ លោកនាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយកសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ (ដែលនៅក្នុងរូបនោះឪពុកពាក់ផ្កាយ៤ឈរ ពីមុខរីឯកូនប្រុសពៅ ពាក់ស័ក្តិ ៤ឈរពីក្រោយ)។ ប្រភពដដែលបន្តថា  លោកវរសេនីយត្រី ណយ សុភារុណ  ការពាក់សក្ត័ ៤របស់លោក នៅពេលនេះ លោក ពុំទាន់រៀនចប់ថ្នាក់ទី១២នៅឡើយ ហើយលឺ ថា ទើប បានចូលក្របខ័ណ្ឌប៉ូលិសទើបតែឆ្នាំ ២០១៧ ប៉ុណ្ណោះ តែបានពាក់ស័ក្តិ ៤ទៅហើយ។ ករណីនេះមិនអាចសុំការបំភ្លឺពី លោកនាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយកសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ  បានទេ ។
បន្ទាប់ពីមានការ  បង្ហោះរូបភាពនិង សារ  រិះគន់  ឡើងព្រោងព្រាត  លោក សុខ សវណ្ណ វឌ្ឍនា សាប៊ុង ប្រធាន គណបក្សខ្មែរក្រោក បានថ្លែងថា ករណី ក្មេងប្រុសម្នាក់ អាយុ ប្រមាណជា ២០ ឆ្នាំ   ពាក់សក្ត័ ៤   ក្នុងនាម លោក សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ជា   នឹង សាកសួរ ទៅ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងពេលឆាប់ៗ លើករណី នេះ ។
លោក បន្តថា «ករណីនេះ លោក និងទាមទារ  រក ចំឡើយបំភ្លឺជាក់លាក់មួយដែលអាចទទួលយកបានដើម្បីធានាថាការប្រលងចូលក្របខ័ណ្ឌមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃគឺប្រកបដោយ តម្លាភាព អព្យាក្រឹត្យ គ្មានអំពើ ពុករលួយ ខ្សែស្រឡាយ »។
តាមសេចក្តីរាយការណ៏បានឲ្យដឹងថា៖ អគ្គសវនកម្មផ្ទៃក្នុង គឺ មិនមែនមានតែកូនប្រុសពៅលោកនាយឧត្តមសេនីយ៍ ធឹម សុផា នោះទេ គឺនៅមានសែស្រឡាយមួយចំនួនទៀត ហើយមានឋានន្តរស័ក្តខ្ពស់ថែមទៀតផង ដែលជាហេតុនាំ ឲ្យមានមន្ត្រីក្នុងអង្គភាពខ្លះមានសតិអារម្មណ៍ ឬផ្លាស់ប្តូរចេញក៏មានដែរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print