អែន ជី ទោះជំនួញជោគជ័យនៅតែពន្យាពេលយកកូនដំបូង

ចែករំលែក៖

ភ្នំពេញ៖ ក្រោយផ្អាកការច្រៀងជាច្រើនខែតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា អែន ជី បានបញ្ចេញបទចម្រៀងថ្មីស្នាដៃនិពន្ធផ្ទាល់ខ្លួន ទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកគាំទ្រ។ មមាញឹកទាំងការងារសិល្បៈ និងមុខជំនួញនោះ បានធ្វើឲ្យតារាស្រីរូបនេះនៅមិនទាន់សម្រេចចិត្តទទួលយកកំណើតកូនដំបូងនៅឡើយ។
​តារាចម្រៀងស្រីស្រស់សោភា អែន ជី បានរៀបមង្គលការជាមួយបុរសអ្នកជំនួញកូនកាត់ចិនកាលពីអំឡុងចុងខែមេសាឆ្នាំ២០១៨។ ក្រោយរៀបការនាងបានពង្រីកមុខជំនួញលក់កាបូបនារីរហូតទទួលបានការគាំទ្រច្រើនពីអតិថិជន។នាងនិងស្វាមីក៏ធ្លាប់បង្ហាញមុខក្នុងកិច្ចការងារសង្គម និងមនុស្សធម៌មួយចំនួនផងដែរ។ ទោះរវល់ខ្លាំងជាមួយមុខជំនួញនាងបានឆ្លៀតបញ្ចេញស្នាដៃនិពន្ធ និងច្រៀងបទចម្រៀងផ្ទាល់ខ្លួន ថ្មីបន្តបន្ទាប់ដូចជាបទ“អូនរង់ចាំបង” និង”វេលាគ្មានបង”ជាដើម។ តារាស្រីរូបនេះបញ្ជាក់ថា នាង និងស្វាមីនៅមិនទាន់គិតគូរអំពីរឿងកូនចៅនៅឡើយព្រោះតែមមាញឹកនឹងការងាររៀងខ្លួន ដែលនាងបារម្ភមិនអាចមើលថែខ្លួន និងសុខភាពបានដិតដល់នៅពេលពរពោះ។ ទោះជាយ៉ាងណានាងនិងស្វាមីក៏មិនទុកឲ្យឱកាសនៃការពរពោះកូនដំបូងនេះពន្យាពេលយូរនោះទេ ដែលនាងនឹងពិភាក្សានឹងស្វាមីអំពីរឿងនេះ។ នាងថាការងារមុខជំនួញគឺជារឿងសំខាន់ ប៉ុន្តែសេចក្តីសុខសុភមង្គលគឺជារឿងមិនអាចខ្វះបាន ហើយការបង្កើនសមាជិកគ្រួសារថ្មីក៏នាងយល់ថាជាអ្វីដែលជួយបង្កើនរសជាតិជីវិតស្នេហានាងនិងស្វាមីកាន់តែផ្អែមល្ហែម ហើយនាងនឹងលៃលករកពេលមួយជាក់លាក់សិន។ តារាស្រីរូបនេះរំពឹងថាទាំងការងារសិល្បៈ និងមុខជំនួញរបស់នាងនឹងបន្តរីកចម្រៀងបន្ថែមទៀតសម្រាប់ឆ្នាំនេះ ហើយនាងក៏រំពឹងដែរថានឹងមានដំណឹងល្អក្នុងពេលដ៏ខ្លីខាងមុខនេះ។
គួរបញ្ជាក់ដែរថាតារាចម្រៀងប្រចាំផលិតកម្មសាច់ដេ អ្នកនាង អេនជី បានរៀបអាពាហ៍ពិពាហ៍ហើយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅឯសណ្ឋាគារលំដាប់ផ្កាយ៥ សុខា រាជធានីភ្នំពេញ ដោយមានការចូលរួមពីភ្ញៀវជាច្រើនកុះករ។ ស្វាមីនាងគឺជាប្អូនប្រុលតារាចម្រៀង គង់ ចំរ៉ុង និងត្រូវជាប្អូនថ្លៃអតីតតារាចម្រៀងផាន់ ម៉ូនីកា។ តារាស្រីរូបនេះធ្លាប់កាន់មុខជំនួញក្នុងដៃមួយចំនួនរួមទាំងហាងលក់សម្លៀកបំពាក់ អាហារដ្ឋាន បន្ទប់ជួលជាដើម៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print