https://www.facebook.com/hunsencambodia/videos/720404008332496/?t=0
ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី ០៩ មករា ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សប្បាយរីករាយយ៉ាងខ្លាំង ដែលបានអញ្ជើញចុះជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការិនីដោយផ្ទាល់ នៅទីតាំងភូមិ ចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
បងប្អូនកូនក្មួយកម្មករមានទឹកមុខសប្បាយរីករាយឈររង់ចាំទទួលស្វាគមន៍ សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រកបដោយក្តីសង្ឃឹមនិងកក់ក្តៅបំផុត។ គ្រប់ពេលដែល សម្តេចតេជោ អញ្ជើញជួបជាមួយកម្មករ គឺកូនក្មួយតែងតែសុំ ឱប ថើប និង សុំថតរូប Selfie ជាមួយ សម្តេចតេជោ ដែលបានបង្ហាញនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតរបស់ក្មួយៗចំពោះប្រមុខដឹកនាំ។
សម្តេចបានថ្លែង អរគុណដល់បងប្អូន និងក្មួយៗដែលបានគាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីពូមានឱកាស និងលទ្ឋភាពបន្តដឹកនាំប្រទេសជាតិតទៅទៀត៕
ដោយ៖ សុខ ខេមរា