ជនជាតិតួគីម្នាក់មកដេកនៅមុខស្ថានទូតមានទាំងស្នាមរបួសលើខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិទួគីសង្ស័យមានគេវាយធ្វើបាបរឺមួយវាយយកលុយអស់ពីខ្លួនទើបបានជាមកដេកនៅមុខស្ថានទូតទួគីដោយមានស្នាមរបួសដៃជើងនិងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវនិងសមត្ថកិច្ចចុះមកអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង00នាទីយប់ថ្ងៃទី៨ខែមករាឆ្នាំ២០១៩តាមបណ្តោយផ្លូវ២៥៤នៅចំណុចមុខស្ថានទូកតួគីស្ថិតនៅក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។

តាមប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុមានប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរកាត់តាមផ្លូវបានរាយការណ៍ប្រាប់ថាមានជនជាតិតួគីវ័យប្រហែលជា៣៤ទៅ៣៥ឆ្នាំម្នាក់មិនដឹងថាគាត់មានមូលហេតុអីឬក៏សង្ស័យមានគេវាយធ្វើបាបបណ្តាលអោយរងរបួសនឹងវាយយកលុយឬសម្ភារៈអស់ពីខ្លួនទើបបានជាមកដេកនៅមុខស្ថានទូតបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនិងសមត្ថកិច្ចប៉ុស្តិ៍ចតុមុខបានចុះមកដល់កន្លែងកើតហេតុរួចបានទំនាក់ទំនងហៅរថយន្តសាមុយមន្ទីរពេទ្យកាលម៉ែតមកដឹកយកទៅព្យាបាលដោយសារតែគាត់អត់មានសាច់ញ្ញាតិទើបរថយន្តសាមុយមិនព្រមយកជនជាតិតួគីរូបនោះយកទៅព្យាបាលនោះទេ ហើយសមត្ថកិច្ចក៏បានសួរនាំទៅគាត់ទើបដឹងថាគាត់អត់មានលុយបង់អូតែលដែលគាត់ស្នាក់នៅទើបចង់អោយខាងស្ថានទូកជួយដោះស្រាយអោយគាត់។

ក្រោយពេលកើតហេតុខាងស្ថានទូកបានជួយដោះស្រាយហើយខាងជនជាតិតួគីគាត់សុំលុយតែ15$តែប៉ុណ្ណោះហើយខាងស្ថានទូតក៏យល់ព្រមនិងដឹកគាត់យកទៅអូតែលដែលគាត់ស្នាក់នៅវិញផងដែរ៕ ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print