នារី​ជនជាតិ​ចិន​ម្នាក់ មាន​អាកា​រៈ​ទន់ដៃទន់ជើង ដេក​ដួល​លើ​ចិញ្ចើមផ្លូវជាតិលេខ៥

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃអង្គារ ២ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ​២០១៩ នារី​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ Wang Dan អាយុ២៧ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ G39865828 បានធ្វើដំណើរដោយ​រថយន្ត​តាមផ្លូវជាតិលេខ៥ ដល់ចំណុច​ភូមិ​ស្នាយ​ទោល ឃុំ​ត្រពាំង​ជងស្រុកបាកាន ខេត្ត ពោធិ៍សាត់ ស្រាប់តែងងឹតមុខទន់​ដៃទន់​ជើងដួលលើចិញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើលដល់​អ្នក​ដំណើរ​ចោមរោមមើលគ្រប់គ្នា ។ បន្ទាប់ពីឃើញបែបនេះ សមត្ថកិច្ចនគរបាលមូលដ្ឋាន បាន យករថយន្តដឹកទៅ មន្ទីរពេទ្យ​ស្រុកបាកាន ហើយ​ក្រោយពិនិត្យបានមួយស្របក់គ្រូពេទ្យ​ប្រាប់ថានាង​ជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ក៏​សុំ​សហការ​ជាមួយ​កម្លាំង​នគរបាលអន្តោ​ប្រវេសន៍​ស្រុក​បាកាន បញ្ជូនមក​មន្ទីរពេទ្យ​ខេត្ត​។

ក្រោយ​​គ្រូពេទ្យ​ខេត្តពិនិត្យយ៉ាងដិតដល់យ៉ាងយូរនោះទើបដឹងថា នារី​នេះ​មាន​ជំងឺសរសៃ​ប្រសាទ ហើយក៏សម្រេចចិត្តបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីទំនាក់ទំនង​ទៅស្ថានទូតចិនប្រចាំកម្ពុជាធ្វើកិច្ចការនេះបន្ត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print