ចិនផលិតយន្តហោះគ្មានមនុស្សបើកដោយបច្ចេកវិទ្យាខ្លួនឯង

ចែករំលែក៖

ប្រទេសចុិន៖ បច្ចេកវិទ្យា ផ្នែកអាកាសចរណ៍របស់ចិនកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ។កន្លងមកចិនបានបង្ហាញពីយន្តហោះពាណិជ្ជកម្មសម្រាប់ដឹកអ្នកដំណើរផលិតដោយខ្លួនឯង ហើយធ្វើការសាកល្បងដោយជោគជ័យ នឹងទទួលបានការ កម្ម៉ង់ទិញជាច្រើនគ្រឿង ។

នៅពេលនេះ​ចិន បានធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើលជាថ្មីក្រោយបានបង្ហាញពីយន្តហោះគ្មានមនុស្សបើក ប្រភេទ Sky Hawk ការបង្ហាញ យន្តហោះឌ្រូនខាងលើ​ធ្វើឡើងក្នុងពេលដែល កំពុងតែតានតឹងជាមួយអាមេរិក ទាំងសន្តិសុខ និងពាណិជ្ជកម្ម ផងដែ​រ។

សារព័ត៌មាន​ Sputnik ​នៅថ្ងៃទី​១២ខែមករាបានផ្សាយថា នៅពេលស្ថានការណ៍​សន្តិសុខជាមួយ​កោះតៃវ៉ាន់ និង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​នៅតែមានភាពតាន​តឹងនោះ ប្រទេសចិន​ក៏ហាក់​មិនបាន​​បង្ហាញ​ការខ្វាយខ្វល់​អ្វីច្រើនឡើយ ដោយសមិទ្ធផល​ថ្មីៗ​ពីគ្រប់វិស័យ និង​គួរឲ្យភ្ញាក់ផ្អើល​​នៅតែ​បន្តលេចចេញ​មកជានិច្ច តួយ៉ាងថ្មីៗ​នេះ​យន្តហោះដ្រូន Sky Hawk ប្រភេទថ្មី​ត្រូវបាន​បញ្ចេញ​ជា​លើកដំបូងឲ្យ​អន្តរជាតិបាន​ឃើញ។

Sky Hawk គឺជាប្រភេទ​យន្តហោះដ្រូន ដែលត្រូវបាន​អភិវឌ្ឍន៍ និងដាក់ឈ្មោះ​ឲ្យចុង​ក្រោយគេ​ដោយក្រុមហ៊ុន​ឧស្សាហកម្ម​​ផលិតសព្វាវុធអវកាស និង​វិទ្យាសាស្ត្ររដ្ឋចិន ហៅកាត់ថា CASIC។ យន្តហោះដ្រូន​ប្រភេទនេះ ​មានសមត្ថភាព​ក្នុងការបំពេញប្រតិបត្តិការ​អង្កេតផង និងប្រយុទ្ធផង ហើយវា​មានរូបរាងស្រដៀង​ទៅនឹងយន្តហោះ​ដ្រូន CH-7 របស់ចិន​​ពីមុនដែរ ដែលសុទ្ធសឹង​ជាប្រភេទ​គ្រឿងយន្ត​ធ្វើសង្គ្រាម។
បើតាមការបញ្ជាក់​ពីក្រុមហ៊ុន​រដ្ឋចិន យន្តហោះ​ដ្រូន Sky Hawk គឺ​មានទំហំ​តូចជាង CH-7 និង​មានបំពាក់​បច្ចេកវិទ្យាថ្មីៗចុងក្រោយបំផុត។ វាជាប្រភេទ​យន្តហោះដែលអាច​ធ្វើការ​បញ្ជា​ចេញពី​យន្តហោះចម្បាំង ឬយន្តហោះ​យោធា​​ដែលមានមនុស្សជិះ។ ទូរទស្សន៍​រដ្ឋចិន CCTV ក៏បានចេញផ្សាយ​វីដេអូអំពីការហោះហើរ​បង្ហាញរាង របស់​យន្តហោះដ្រូន Sky Hawk ខាងលើ​នេះផងដែរ ដោយវាត្រូវបានធ្វើ​ឡើងកាលពី​ថ្ងៃទី០៥ ខែមករា កន្លង​ទៅថ្មីៗនេះ៕

...

ដោយ៖ មែវ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print