ភ្នំពេញ ៖ រយៈពេល១០ថ្ងៃប៉ុណ្ណោះកម្លាំងកងរាជអាវុធហត្ថរាជធានី សហការកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌពោធិ៍សែនជ័យបេីកការស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនដែលបានធ្វើសកម្ម ភាពបោកនារីស្រស់ស្អាតលក់ទំនិញOnlinម្នាក់ ខណះបានស្គាល់គ្នាតាម Facebook ឲ្យទៅជួបរូបគេនៅ ផ្ទះសំណាក់បៃតង ហើយយកកាំបិតភ្ជង់ប្លន់ យកគ្រឿងអលង្ការ ទូរស័ព្ទដៃអស់ពីខ្លួន សរុបទឹកប្រាក់ជាង៣,០០០ដុល្លារ ។
មន្ត្រីកងរាជអាវុធហត្ថអោយដឹងថា ជននេះកម្លាំង ចាប់ខ្លួនបាននៅចំណុចផ្ទះសំណាក់សូរិយា ក្បែរសាលាខណ្ឌពោធិ៍សែនជ័យ យប់ថ្ងៃទី១១ ខែ មករា ឆ្នាំ២០១៩នេះ ។ ជនសង្ស័យឈ្មោះ ឌីណា ពុទ្ធិសាក់ ហៅក្រៅទី អាយុ២១ មុខរបរសិស្សសាលា មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយការសាកសួរជនសង្ស័យសារភាពថា រូបគេមានឈ្មោះ ឌីណា ពុទ្ធិស័ក្ត ហៅទី ពិតជាបានប្រើ Account Facebook ឈ្មោះ Tii Fee (ឥទ្ធិពលនៃផ្សែងគីមី) បោកនារីរងគ្រោះតាម រយៈ Facebook ឲ្យជួបនិងភ្ជង់ប្លន់កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ពិតប្រាកដមែន។
ជនសង្ស័យសារភាពទៀតថា ចំពោះសម្ភារដែលប្លន់បានពីនារីរងគ្រោះ រូបគេបានប្រគល់ឲ្យមិត្តភក្តិឈ្មោះ ត្រា, ឧត្តម, ស្នា និង ជា ដូរយកគ្រឿងញៀន មួយកញ្ចប់ធំ មកចែកគ្នាជក់ និងលក់បន្ត។
បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តនិតិវិធីស្រាវជ្រាវស្វែងរកចាប់ខ្លួនគូរកន របស់ជនសង្ស័យដែលនៅសេសសល់ជាបន្តទៀត។
គួររំឭកថា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពបោកនារីស្រស់ ស្អាតលក់ទំនិញ Onlinម្នាក់ ដែលស្គាល់គ្នាតាម Facebook ឲ្យទៅជួបរូបគេនៅផ្ទះសំណាក់បៃតង ហើយធ្វើសកម្មភាព យកកាំបិតភ្ជង់ប្លន់ យកគ្រឿងអលង្ការទូរស័ព្ទដៃអស់ពីខ្លួន សរុបទឹកប្រាក់ជាង៣,០០០ដុល្លារ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជនពិសេស ក្នុងបណ្តាញសង្គម ៕ ដោយ៖ជាយក្រុង